លោកDavid Ginola បានដកខ្លួនចេញហើយពីបេក្ខភាពជម្លោះរបស់គាត់ នៅក្នុងការដណ្តើមតំណែងប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA។វីរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិបារាំងរូបនេះ បានមានទឹកមាត់លេបនៅពេលដែលគេស្នើដល់សាធារណជនឲ្យជួយបរិច្ចាគដល់លោក ថ្វីបើលោកគ្មានបទពិសោធន៍សម្រាប់តំណែងមួយនេះយ៉ាងណាក៏ដោយ។ការសម្រេចចិត្តនេះដែរ បានកើតឡើងបន្ទាប់ពីមានសេចក្តីការណ៍ថា លោកប្រឈមនឹងកង្វះមូលនិធិដែលតម្រូវជូនដោយ FIFAនូវចំនួនទឹកប្រាក់២.៣លានផោន។ លោក David Ginola បាននិយាយថា ការប៉ុនប៉ងរបស់លោកដើម្បីបញ្ចប់អាណត្តិ លោក Sepp Blatterដល់ទីបញ្ចប់ហើយ។ លោកបានបន្តទៀតថា នៅថ្ងៃនេះ លោកមានអារម្មណ៍ច្របូកច្របល់ខ្លាំងណាស់ និងខកចិត្តជាខ្លាំង ប៉ុន្តែលោកនៅតែមានមោទនភាពចំពោះយុទ្ធនាការដែលបានខិតខំរបស់លោក បើទោះជាវាមិនបានសម្រេចយ៉ាងណាក្តី៕
Subscribe to:
Post Comments (Atom)


Post a Comment