GuidePedia

0
ក្រុម​ម្ចាស់​ផ្ទះ​អូស្ត្រាលី បាន​យក​ឈ្នះក្រុម​កូរ៉េខាងត្បូង​នៅ​ម៉ោង​បន្ថែម ដើម្បី​គ្រង​តំណែង​ជើង​ឯក ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​ទ្វីប​អាស៊ី ឬ AFC Asian Cup កាល​ពី​ល្ងាច​ម្សិលមិញ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ​អូស្ត្រាលី ក្នុង​ក្រុង​ស៊ីដនី ដែល​មាន​អ្នក​ចូលរួម​គាំទ្រ​រហូត​ដល់​ទៅ​ជាង ៧៦០០០​នាក់។


​​ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ផ្ទះ អូស្ត្រាលី​បាន​បើក​ការ​នាំ​មុខ​មុន​នៅ​ចុង​តង់​ទី​មួយ នាទី​ទី ៤៥ រក​គ្រាប់​បាល់​បាន​ដោយ​ខ្សែបម្រើ​វ័យ ២២​ឆ្នាំ Massimo Luongo។ ចូល​ដល់​តង់​ទី​ពីរ ការ​វាយ​សម្រុក​គ្នា​ចុះ​ឡើង​យ៉ាង​យូរ នៅ​តែ​ពុំ​អាច​រក​គ្រាប់​បាល់​បន្ថែម​​បាន ដែល​ធ្វើ​ឲ្យ​អូស្ត្រាលី​សង្ឃឹម​លើក​ពាន ៩០​ភាគ​រយ​ទៅ​ហើយ។


យ៉ាង​ណា​ក៏​ដោយ ក្ដី​សង្ឃឹម​នេះ​​បាន​បង្អាក់​ទៅ​វិញ ក្រោយ​ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​លេង​ឲ្យ​ក្រុម Bayer 04 Leverkusen ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អាល្លឺម៉ង់ កីឡាករ Heung-Min Son ស៊ុត​បញ្ចូល​ទី​ចុង​តង់ទី​ពីរ​នៅ​នាទី​ទី ៩០ បូក ១ ធ្វើ​ឲ្យ​លទ្ធផល​បញ្ចប់​ទៅ ១-១។

ចូល​ដល់​ម៉ោង​បន្ថែម​នាទី​ទី ១០៥ បូក ១ កីឡាករ James Troisi រក​គ្រាប់​បាល់​ឲ្យ​អូស្ត្រាលី​បាន​មួយ​គ្រាប់​ទៀត ដែល​ជា​គ្រាប់​ចុង​ក្រោយ​សម្រាប់​ការ​ប្រកួត យក​ឈ្នះ​កូរ៉េខាងត្បូង ២-១ ធ្វើ​ឲ្យ​ក្រុម​អូស្ត្រាលី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Asian Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។


Post a Comment

 
Top