GuidePedia

0
Cristiano Ronaldo ​បាន​ក្លាយ​ជា​កីឡាករ​​​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​៣​ក្នុង​ប្រវត្តិសាស្រ្ដ​ក្លិប Real Madrid បន្ទាប់​ពី​តែត​បាន​១​គ្រាប់​ និង​ជួយ​ឲ្យ​ក្រុម​អធិរាជ​ស​ឈ្នះ​​ក្រុម Elche ២-០ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​២៤ ​កាល​ពី​យប់​មិញ។


កីឡាករ​អន្តជាតិ​​ព័រទុយហ្គាល់​ រក​គ្រាប់​បញ្ចូល​ទី​បាន ​​២៩០​គ្រាប់​សម្រាប់​ក្រុម​ Real ​ដោយ​​​​លើ Carlos Santillana ចំនួន​១​គ្រាប់​ និង​​តាម​ពី​ក្រោយ​​កំណត់​ត្រា​ច្រើន​ជាង​គេ​របស់​ Raul ចំនួន ៣៣​គ្រាប់។

ខ្សែ​ប្រយុទ្ធ Karim Benzema ​បាន​ស៊ុត​គ្រាប់​ទី​១​ ឲ្យ​ Real នាំ​មុខ​មុន​នៅ​នាទី​៥៦ ខណៈ​ដែល​នៅ​នាទី​៦៩ Ronaldo តែត​បន្ថែម​១​គ្រាប់​ទៀត ក្រោយ​ទទួល​បាល់​ពី​ Isco។

ជ័យ​ជម្នះ​១​នេះ​ ​បាន​ជួយ​ឲ្យ​ក្រុម​អធិរាជ​ស​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១​ នាំ​មុខ​គេ​៤​ពិន្ទុ​នៅ​លើ​កំពូល​តារាង La Liga បន្ទាប់​ពី​ក្រុម​លេខ​២​​អ្នក​មាន​បុណ្យ​ Barca ចាញ់​ Malaga ១-០ កាល​ពី​ថ្ងៃ​សៅរ៏៕

Post a Comment

 
Top