អ្នកចាត់ការ Jose Mourinho ពិតជាគ្មានការភ័យខ្លាចអ្វីបន្តិចឡើយ ក្នុងការជម្រុះចេញកីឡាករល្អៗជាច្រើនរូប ចាប់តាំងពីលោកត្រឡប់មកដឹកនាំក្រុមតោខៀវវិញ តាំងពីឆ្នាំ២០១៣មក។
បន្ទាប់ពីឲ្យវីរបុរសរបស់ក្លិប Frank Lampard និង Ashley Cole ចាកចេញកាលពីដើមរដូវកាលមក ម្សិលមិញយើងឃើញថា កីឡាករឈ្នះពាន World Cup ឆ្នាំ២០១៤ Andre Schurrle ក៏បានចាកចេញម្នាក់ទៀតហើយដែរ។
អ្នកចាំទីវ័យចំណាស់ Mark Schwarzer បានចាកចេញពីកីឡដ្ឋាន Stamford Bridge ទៅកាន់ក្រុម Leicester ខណៈដែលខ្សែការពារឆ្វេង Ryan Bertand ផ្ទេរទៅកាន់ក្រុម Southampton ជាផ្លូវការដែរ កាលពីម្សិលមិញ។
David Luiz ទៅកាន់ Paris Saint-Germain កាលពីរដូវកាលមុន ខណៈដែល Jeffrey Bruma ផ្ទេរទៅក្រុម PSV Eindhoven។ Ashley Cole ទៅចូលរួមជាមួយក្រុមអ៊ីតាលី Roma ខណៈដែល Lampard ទៅកាន់ក្រុម New York City (Man City ខ្ចីជើង)។
ខ្សែបម្រើ Michael Essien ផ្ទេរទៅកាន់ AC Milan កាលពីខែមករារដូវកាលមុន។ កីឡាករសំណព្វចិត្តរបស់អ្នកគាំទ្រតោខៀវ Juan Mata ទៅកាន់ក្រុមគូប្រជែង Manchester United វិញ ខណៈដែល Kevin de Bruyne ទៅកាន់ក្រុមអាល្លឺម៉ង់ Wolfsburg។ រីឯខ្សែប្រយុទ្ធ Romelu Lukaku ក៏ទៅចូលរួមជាមួយក្រុម Everton កាលពីដើមរដូវកាលមុនដែរ។
ដូច្នេះឃើញថា ក្រោយការវិលត្រឡប់របស់លោក Jose Mourinho ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលមែន ដោយសារលក់កីឡាករល្អៗត្រូវបានលក់ចេញច្រើន ហើយកីឡាករដែលចាកចេញទាំងនោះ ស្ទើរតែបង្កើតបានជាក្រុមខ្លាំងមួយក្រុមទៀត៕
Post a Comment