ក្រុមការពារតំណែងជើងឯក Bayern Munich មិនអាចធ្វើអ្វីក្រុមភ្ញៀវ Schalke បានទេទោះក្នុងទឹកដីខ្លួន ឯង Allianz Arena ក៏ដោយ ដោយបានត្រឹមស្មើ ១-១ ទាំងត្រដាបត្រដួសយប់មិញនេះក្នុងព្រឹត្តិការណ៍រង្វាន់លំដាប់ទី១ អាល្លឺម៉ង់ Bundesliga ប្រចាំសប្តាហ៍ទី១៩ ។
២ប្រកួតចុងក្រោយនេះ Bayern Munich លេងមិនដែលឈ្នះសោះក្រោយពេលដែល បានចញ់ក្រុមម្ចាស់ផ្ទះដែលកំពុង ឈរនៅលេខ២បណ្តោះអាសន្ន Wolfsburg ៤-១ និងបន្តលេងបានស្មើ ១-១ ទល់នឹង Schalke យប់មិញនេះទៀត ។ ខ្សែបម្រើប្រយុទ្ធជនជាតិហូឡង់ Arjen Robben បានតែត១គ្រាប់នាំមុខឲ្យ Bayern នៅនាទី៦៧ ក្រោយពេលដែល Eric Maim ស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេចនៅ នាទី១៨ដែលជាធ្វើឲ្យមានកំហុសពិន័យកាតក្រហម របស់ខ្សែការពារ Jerome Boateng នៅនាទី១៨ ។
ការបាត់បង់ខ្សែការពារ១រូបបានធ្វើឲ្យប្រព័ន្ធលេងរបស់ក្រុមខ្លារខិនមានការប្រែប្រួល និងទទួលបានការវាយ បកវិញយ៉ាងសន្ធាប់ និងរបូត១គ្រាប់វិញនៅនាទី៧២ពីការធ្វើ បានសម្រេចដោយកីឡាករ Benedikt Hoewedes ដែលជាគ្រាប់មិនអាចឲ្យក្រុមដែលកំពុង ដឹកនាំរបស់លោក Pep Guardiola នៅទឹកដី Arena ក្នុងជើងទី២ ។ អាចនិយាយ បានថា Bayern បានកំពុងតែលេងទុកជើងខ្លាំង ខណៈដែលមាន៨ពន្ទុនាំមុខកំពូល តារាងដាច់ហើយនោះ ដោយមើលឃើញ Wolfsburg តាមពីក្រោយមានតែ៣៨ពិន្ទុប៉ុណ្ណោះ ។
Bayern Munich ត្រូវជួបក្រុមម្ចាស់ផ្ទះ Shaktar Donetsk របស់អ៊ុយក្រែននារាត្រីថ្ងៃទី១៨ ខែកុម្ភៈខាងមុខក្នុង ជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ធំ UEFA Champions League ដោយកាលពីឆ្នាំទៅបានធ្លាក់ក្នុងវគ្គពាក់កណ្តាលក្រោម ថ្វីជើងរបស់ក្រុមជើងឯកស្តេចស Real Madrid ៕
Post a Comment