ក្លិបតោខៀវ Chelsea បានប្រកាសចាប់ដៃគូជាផ្លូវការ ជាមួយនឹងក្រុមហ៊ុនផលិតកង់រថយន្តរបស់ជប៉ុន Yokohama Rubber Company Ltd ក្នុងតម្លៃសរុប ២០០លានផោន (ជាង៣០៨,៥លានដុល្លារ) រយៈពេល៥ឆ្នាំ សម្រាប់ធ្វើជាដៃគូឧបត្ថម្ភអាវថ្មីរបស់ពួកគេ ចាប់ពីរដូវកាល ២០១៥/២០១៦ខាងមុខតទៅ។
តម្លៃចុះកិច្ចសន្យា៤០លានផោន (ជាង៦១.៥លានដុល្លារ) ក្នុងមួយឆ្នាំនេះ ធ្វើឲ្យក្លិបតោខៀវទទួលបានចំណូលទ្វេជាពីរ បើធៀបទៅនឹងក្រុមហ៊ុនឧបត្ថម្ភអាវចាស់ Samsung ដែលចុះកិច្ចសន្យាតាំងពីឆ្នាំ២០០៦ ក្នុងតម្លៃ ១៨លានផោន (ជាង ២៧.៥លានដុល្លារ) និងក្លាយជាក្លិបបាល់ទាត់អង់គ្លេសទី២ ដែលទទួលបានថ្លៃឈ្នួលពីក្រុមហ៊ុនឧបត្ថម្ភអាវថ្លៃជាងគេបង្អស់ បន្ទាប់ពីក្រុម Manchester United។
ក្លិបបិសាចក្រហម Manchester United បានចុះកិច្ចសន្យា៧ឆ្នាំ ជាមួយនឹងក្រុមហ៊ុនរថយន្តរបស់អាមេរិក Chevrolet ក្នុងតម្លៃ ៥០លានផោន (ជាង៧៧លានដុល្លារ) ក្នុងរយៈពេល១ឆ្នាំ ដែលជាតម្លៃខ្ពស់ដាច់គេ នៅអង់គ្លេស។
ប្រធានក្លិបតោខៀវ លោក Bruce Buck បាននិយាយប្រាប់ដល់គេហទំព័ររបស់ក្លិបថា៖ “Chelsea និង Yokohama គឺស័ក្ដិសមគ្នាឥតខ្ចោះ។ ក្រុមហ៊ុនលំដាប់ពិភពលោកទាំង២ គឺមានគោលដៅចង់បង្ហាញស្នាដៃ និងការអភិវឌ្ឍន៍អ្វីថ្មីៗដូចគ្នា។ ជាពិសេសយើងមានមហិច្ឆតា ចង់ទទួលបានភាពជោគជ័យធំធេងនៅថ្ងៃអនាគតដូចគ្នាផងដែរ”៕

Post a Comment