GuidePedia

0
កីឡាករ Angel di Maria ​បាន​ប្រាប់​ទៅ​អតីត​មិត្ត​រួម​ក្រុម​នៅ Real Madrid ​ថា​ខ្លួន​ពិត​ជា​សោកស្ដាយ​ណាស់​ដែល​ផ្លាស់​មក​ Manchester United។ នេះ​បើ​តាម​គេហទំព័រ Metro ​បាន​ស្រង់​​សម្ដី​​​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ពី​ទូរទស្សន៍​អេស្ប៉ាញ។


Di Maria ​តាំង​ពី​ផ្លាស់​ពី​ Real Madrid ​មក​អង់គ្លេស​ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​នៅ​ Premier League ​មក នៅ​មិន​ទាន់​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឱ្យ​កត់​សម្គាល់​ដូច​នៅ​អេស្ប៉ាញ​នៅ​ឡើយ​ទេ។

ខណៈ​ដែល​ពេល​នេះ​ក៏​​មាន​ព័ត៌មាន​ថា​រូប​គេ​សោកស្ដាយ​ដែល​ផ្លាស់​មក​ Man Utd ​ទៀត​។ ​រឿងរ៉ាវ​នេះ​ដែរ​ គឺ​លេចចេញ​មក​ពី​កាសែត​មិនច្បាស់ការ​​មួយ​នៅ​អេស្ប៉ាញ ​ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​មួយ​ណា​នៅ​ឡើយ​ទេ។

ក្នុង​ឃ្លា​ដែល​កាសែត​មួយ​នោះ​បាន​លើកឡើង​គឺ​ថា Di Maria ​បាន​ប្រាប់​ទៅ​អតីត​មិត្តភ័ក្ដិ​នៅ​ Real Madrid ថា​​រូប​គេ​ពិត​ជា​សោកស្ដាយ​ក្នុង​ការ​ដែល​ចូលរួម​
ជា​មួយ​បិសាច​ក្រហម។


កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ ​តាំង​ពី​បើក​រដូវ​កាលថ្មី​នេះ​​មក​ ទើប​តែ​រក​គ្រាប់​បាល់​បាន​៤​គ្រាប់​គត់​នៅ​បិសាច​ក្រហម​។ ទន្ទឹម​នឹង​ការ​ធ្លាក់​ទម្រង់​លេង​នេះ​ដែរ ក្រុម​យក្ស​នៅ​បារាំង PSG ​កំពុង​តែ​ឃ្លាំ​មើល​មែន​ទែន​ហើយ ​ប្រសិន​បើ Di Maria ​មិន​អាច​ជួយ​ Man Utd ​ឱ្យ​ឈរ​នៅ​ Top 4 ​បាន​ ពួកគេ​នឹង​ដាក់​តម្លៃ​ខ្លួន​ទិញ​យក​ទៅ​បារាំង​ភ្លាម៕

Post a Comment

 
Top