GuidePedia

0
អតីត​កីឡាករ​បាល់ទាត់ David Beckham ​បាន​និយាយ​ថា​ទំនាក់ទំនង​រវាង​លោក​ និង​ Sir Alex Fugerson ​ពេល​លេង​នៅ​ក្លិប​បិសាច​ក្រហម​ Manchester United ​គឺ​ពិត​ជា​ដូច​ឪពុក ​និង​កូន​ណាស់។


អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ខាង​លើ​បាន​បញ្ជាក់​ពី​អារម្មណ៍​របស់​លោក​ជាមួយ​អតីត​អ្នក​ចាត់​ការ​ក្រុម​ Man Utd ​ថា៖ “ពី​មុន​មក​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​គិត​ខុស​ពី​ទំនាក់ទំនង​ខ្ញុំ​ជាមួយ Sir Alex ។ គាត់​ដូច​ជា​ឪពុក​របស់​ខ្ញុំ​អីចឹង​ ពេល​ដែល​ខ្ញុំ​ចូល​លេង​នៅ​ Man Utd ។

គាត់​នាំ​ខ្ញុំ​មក​ Old Trafford ​ដែល​ជា​ក្លិប​ខ្ញុំ​ស្រលាញ់​តាំង​ពី​តូច​មក ហើយ​ខ្ញុំ​ក៏​ជោគជ័យ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​តាំង​ពី​ពេល​នោះ​មក ព្រោះ​គាត់​បាន​ផ្ដល់​ឱ្យ​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង​។ គាត់​ជា​បុរស​ម្នាក់​ដែល​ធ្វើ​ឱ្យ​​ក្ដី​សុបិន​របស់​ខ្ញុំ​​​ក្លាយ​ជា​ការពិត​ក្នុង​ការ​ដែល​បាន​មក​ Old Trafford ។ ហើយ​ពេល​ខ្ញុំ​ចាកចេញ​ទៅ គឺ​គ្មាន​អ្វី​កើត​ឡើង​ចំពោះ​យើង​ទាំង​ពីរទេ​”។

Beckham ​បាន​ចាកចេញ​ពី​បិសាច​ក្រហម​ទៅ Real Madrid ​នៅ​ឆ្នាំ​ ២០០៣ ហើយ​គ្រា​នោះ​ដែរ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​មក​ពី​អ្នក​ទាំង​ពីរ​នេះ​មាន​រឿង​រ៉ាវ​​នឹង​​គ្នា​បន្តិច​បន្តួច​ ទើប​​ធ្វើ​ឱ្យ​បុរស​វ័យ​៣៩​ឆ្នាំ​ខាង​លើ​ចាកចេញ​ទៅ។ ចំណែក​ឯ​ពេល​នេះ​អតីត​កីឡាករ PSG ​រូប​នេះ​បាន​បញ្ជាក់​ថា​ពួកគេ​ទាំង​ពីរ​នាក់​ប្រៀប​បាន​ទៅ​នឹង​ទឹក​ហូរ​នៅ​ក្រោម​ស្ពាន​អីចឹង មិន​មែន​អ្វី​ខុស​ឆ្គង​នោះ​ទេ ។


បុរស​ដែល​មាន​កូន​៤​នាក់​រូប​នេះ ​ចូល​លេង​នៅ​បិសាច​ក្រហម​តាំង​ពី​ឆ្នាំ​១៩៩២ ​ដល់​ឆ្នាំ​២០០៣​ ទើប​ផ្លាស់​ចេញ​ទៅ​ Real Madrid ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​៣៥​លាន​អឺរ៉ូ។ ​​រយៈ​ពេល​១១​ឆ្នាំ​នៅ​អង់គ្លេស ​រូប​លោក​អាច​ជួយ​ក្រុម​ Man Utd ​ឈ្នះ​ពាន​រង្វាន់​ដូចជា Premier League ​៦​ដង , FA Cup ​២​ដង , Community Shield ​២​ដង , Youth Cup ​១​ដង , Champions League ​១​ដង​ និង​ FIFA Club World Cup ​១​ដង ៕

Post a Comment

 
Top