GuidePedia

0
យុទ្ធនាការស្វែងរកម្ចាស់ខ្សែក្រវាត់ និងប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារ នៅលើសង្វៀនប្រដាល់បាយ័ន នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែមីនាចុងសប្ដាហ៍នេះហើយ ដោយមានកីឡាករ ជើងខ្លាំងកម្ពុជា-ថៃ៤រូប ត្រូវជួបគ្នា ដើម្បីសន្សំពិន្ទុ ឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ។


ព្រឹត្តិការណ៍អន្ដរជាតិនេះ ត្រូវគណៈកម្មការជ្រើសរើស កីឡាករលំដាប់កំពូលកម្ពុជា និងថៃសរុបចំនួន៨នាក់ក្នុងការប្រកួតជម្រុះ ប៉ុន្ដែសម្រាប់ជុំទី១ ដែលនឹង ចាប់ផ្ដើម នៅចុងសប្ដាហ៍នេះ គឺមានតែ២ប្រកួតប៉ុណ្ណោះ ហើយកីឡាករ ដែលត្រូវជួបគ្នាស្វាគមន៍ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រួមមានកីឡាករ កែវ រំចង់ សិស្សគុន ក្លឹបកងពលអន្ដរាគមន៍ភ្នំទ្រព្យ ត្រូវប្រកួតជាមួយនឹងកីឡាករថៃ Rareung Lukchampachhai ស្របពេល ឡុង សុភី សិស្សគុនក្លឹបសាលវ័ន្ដកីឡា ត្រូវប្រកួត ជាមួយកីឡាករថៃ Tilek Pithak ។

ជើងខ្លាំងថៃ Rareung ធ្លាប់បានបង្ហាញវត្តមាន នៅលើសង្វៀនប្រដាល់កម្ពុជាចំនួន ៣ដងរួចមកហើយ ក្នុងនោះលើកទី១ គេបានផ្ដួលកីឡាករ ឯម ខ្លឹមខ្មៅក្លឹប ឫទ្ធីពោធិសែនជ័យ ឲ្យសន្លប់ក្នុងទឹកទី៣ លើកទី២ គេវាយស្មើពិន្ទុជាមួយ ពេជ្រ សីហា សិស្សគុនក្លឹបក្រសួងការពារជាតិ និងលើកទី៣ Rareung បានវាយ ឈ្នះ ឡុង សុភី ដោយពិន្ទុម្ដងទៀត ។

សំអាងតាមសកម្មភាព និងលទ្ធផលការប្រកួតកន្លងមក គេសង្កេតឃើញថា Rareung ជាជើងខ្លាំងមួយរូប ដែលកម្ររកគូប្រកួតណាស់ សូម្បីតែ ឡុង សុភី ក៏ ទប់មិនឈ្នះផង ព្រោះកីឡាករថៃរូបនេះ មានកម្ពស់ខ្ពស់ ហើយថែមទាំងចេះជំនាញប្រើជង្គង់ យ៉ាងល្អប្រសើរទៀតផង ។

ចំណែក កែវ រំចង់ ត្បិតជាកីឡាករម្ចាស់ផ្ទះក្ដី ប៉ុន្ដែបើពិនិត្យមើលពីអត្តចរិកប្រកួតច្រើនឆ្នាំកន្លងមក រំចង់ ហាក់បីដូចជាចូលចិត្តប្រើកម្លាំង ជាងប្រើបច្ចេកទេស ដែលជាហេតុងាយនឹងធ្វើឲ្យគូប្រកួត មានឱកាសវាយបកសងវិញ ។ ប៉ុន្ដែសម្រាប់ជំនួប ជាមួយកីឡាករ Rareung លើកនេះ រំចង់ បានប្ដេជ្ញាចិត្ដថានឹងយកឈ្នះ ឲ្យបាន ហើយក៏មិនឆេវឆាវទៀតដែរ ។


រីឯកីឡាករ ឡុង សុភី ក្រោយបរាជ័យ ក្រោមថ្វីដៃកីឡាករ Rareung នោះ អ្នកលេងជង្គង់ទិព្វរូបនេះ ហាក់បាត់បង់ ប្រជាប្រិយភាពមួយចំនួន ប៉ុន្ដែសម្រាប់ ការ ប្រកួត ជាមួយកីឡាករ Tilek ក្នុងវគ្គជម្រុះជុំទី១នេះ សុភី ជឿជាក់លើខ្លួនឯងថា ច្បាស់ជាឈ្នះកីឡាករ Tilek ជាមិនខាន ។ ដោយឡែកចំពោះកីឡាករ Tilek នេះ ក៏ធ្លាប់មកប្រកួតជាមួយ កីឡាករកម្ពុជាម្ដងដែរ ប៉ុន្ដែបានចាញ់កីឡាករ ពេជ្រ សីហា ដោយពិន្ទុ ។ ដូច្នេះចាំមើល តើលទ្ធផលបើកឆាក២ប្រកួតខាងលើ កីឡាករ កម្ពុជា ឬកីឡាករថៃ នឹងស្វែងរកបាន៣ពិន្ទមុនគេនោះ?

Post a Comment

 
Top