អ្នកចាត់ការរបស់ក្លិបយក្សអេស្ប៉ាញលោក Carlo Ancelotti បាននិយាយយ៉ាងទទូចថា កីឡាករ Cristiano Ronaldo ពិតជាដឹងកំហុសខ្លួនឯងថា មិនគួរឡើយណាធ្វើបែបនេះទាល់តែសោះ អំឡុងជ័យជំនះ២-១លើក្រុម Cordoba កាលពីចុងសប្តាហ៍។ លោកនិយាយថា កាយវិការបែបនេះ គឺមិនអាចទទួលយកបាននោះទេ។សូមបញ្ជាក់ថា តារាស៊ូពើស្តាម្នាក់ បានបាត់ម្ចាស់ការ ដោយមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន នៅពេលជិតបញ្ចប់ការប្រកួត ហើយទទួលបានកាតក្រហមភ្លាមៗ ក្រោយពេលទាត់ត្រូវចំខ្សែការពារ Edimar របស់ក្រុម Cordoba ។នៅទីបញ្ចប់ កីឡាករ Ronaldo ទទួលបានបម្រាមពីរប្រកួត ហើយលោក Carlo Ancelotti បាននិយាយយ៉ាងទទូចថា កីឡាករវ័យ២៩ឆ្នាំម្នាក់នេះ ដឹងកំហុសខ្លួនឯងហើយ ហើយលោកនឹងវិលត្រឡប់មករកការប្រកួតវិញពេលជួបជាមួយក្រុម Atletico Madrid។លោកបាននិយាយទៀតថា គាត់គឺជាមនុស្សដំបូងគេ ដែលបាននិយាយសុំទោសក្រោយហេតុការណ៍កើតឡើង ពេលជួបជាមួយក្រុម Cordoba ។ គាត់ខ្លួនឯងជាអ្នកបង្កកំហុស ហើយគាត់ដឹងច្បាស់ពីរឿងនេះ។គ្រូបង្វឹកសញ្ជាតិអ៊ីតាលីម្នាក់នេះ បានបញ្ជាក់ទៀតថា កីឡាករ Ronaldo គ្មានបញ្ហារបួសក្បាលជង្គង់អ្វីនោះទេ ហើយពេលនេះ គាត់មានសមត្ថភាពខ្ពស់ក្នុងការលេងបាល់ទាត់។ សូមបញ្ជាក់ថា តារាបាល់ទាត់ស្ថិតនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ម្នាក់នេះ រកបាន២៨គ្រាប់ពី១៨ប្រកួតរបស់គាត់នៅ La Liga គិតមកទល់នឹងពេលនេះ ក្នុងរដូវកាលនេះ ប៉ុន្តែគាត់នឹងត្រូវអវត្តមានពីការប្រកួតជាមួយក្រុម Real Sociedad នៅចុងសប្តាហ៍នេះ និងពេលជួបជាមួយក្រុម Sevilla នៅសប្តាហ៍ក្រោយ ដោយសារតែបម្រាមនេះ៕
Post a Comment