GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​លោក Carlo Ancelotti បាន​និយាយ​យ៉ាង​​ទទូច​ថា កីឡាករ ​Cristiano Ronaldo ពិតជា​ដឹង​កំហុស​ខ្លួនឯង​ថា មិន​គួរ​ឡើយណា​ធ្វើបែបនេះ​ទាល់តែសោះ អំឡុង​ជ័យជំនះ​២-១​លើ​ក្រុម Cordoba កាលពី​ចុង​សប្តាហ៍។ លោក​​និយាយ​ថា កាយវិការ​បែបនេះ គឺ​មិនអាច​ទទួលយកបាន​នោះទេ។

សូមបញ្ជាក់ថា តារា​ស៊ូ​ពើ​ស្តា​ម្នាក់ បាន​បាត់​ម្ចាស់​ការ ​ដោយ​មិនអាច​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន នៅពេល​ជិត​បញ្ចប់​ការប្រកួត ហើយ​ទទួល​បាន​កាត​ក្រហម​ភ្លាមៗ ក្រោយពេល​ទាត់​ត្រូវ​ចំ​ខ្សែ​ការពារ ​Edimar របស់​ក្រុម ​Cordoba ។​

នៅ​ទីបញ្ចប់ កីឡាករ Ronaldo ទទួលបាន​បម្រាម​ពីរ​ប្រកួត ហើយ​លោក Carlo Ancelotti បាន​និយាយ​យ៉ាង​ទទូច​ថា កីឡាករ​វ័យ​២៩​ឆ្នាំ​ម្នាក់នេះ ដឹង​កំហុស​ខ្លួនឯង​ហើយ ហើយ​លោក​នឹង​វិលត្រឡប់​មក​រក​ការប្រកួត​វិញ​ពេល​ជួប​ជាមួយ​ក្រុម Atletico Madrid។

លោក​បាន​និយាយ​ទៀត​ថា គាត់​គឺជា​មនុស្ស​ដំបូង​គេ ដែល​បាន​និយាយ​សុំទោស​ក្រោយ​ហេតុការណ៍​កើត​ឡើង ពេល​ជួប​ជាមួយ​ក្រុម ​Cordoba ។ គាត់​ខ្លួនឯង​ជា​អ្នក​បង្ក​កំហុស ហើយ​គាត់​ដឹង​ច្បាស់​ពី​រឿង​នេះ។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​ម្នាក់នេះ បាន​បញ្ជាក់​ទៀត​ថា កីឡាករ Ronaldo គ្មាន​បញ្ហា​របួស​ក្បាលជង្គង់​អ្វី​នោះ​ទេ ហើយ​ពេលនេះ គាត់​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​លេង​បាល់ទាត់​។​ សូម​បញ្ជាក់​ថា តារា​បាល់ទាត់​ស្ថិត​នៅក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់​នេះ រក​បាន​២៨​គ្រាប់​ពី​១៨​ប្រកួត​របស់​គាត់​នៅ La Liga គិត​មក​ទល់នឹង​ពេលនេះ ក្នុង​រដូវកាល​នេះ ប៉ុន្តែ​គាត់​នឹងត្រូវ​អវត្តមាន​ពី​ការប្រកួត​ជាមួយ​ក្រុម Real Sociedad នៅ​ចុង​សប្តាហ៍​នេះ និង​ពេល​ជួប​ជាមួយ​ក្រុម Sevilla នៅ​សប្តាហ៍​ក្រោយ ដោយសារតែ​បម្រាម​នេះ៕

Post a Comment

 
Top