GuidePedia

0
ប្រជាជន​កូឌីវ័រ​រាប់​លាន​នាក់ ​​ណែនណាន់​តាន់​តាប់​​​គ្រប់​ផ្លូវ​ទាំង​អស់ ក្នុង​រដ្ឋធានី Abidjan កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ​បាន​ចេញ​មក​​​ចាំ​ទទួល​ស្វាគមន៍​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​របស់​ពួកគេ ដែល​ត្រឡប់​មក​​កាន់​មាតុភូមិ​វិញ បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់ CAF Africa Cup of Nations។


​ជ័យ​ជម្នះ ​៩-៨ ដោយ​បាល់​ប៉េណាល់ទី​ ឈ្នះ​លើ​ក្រុម​ហ្គាណា​កាល​ពី​ថ្ងៃ​អាទិត្យ មាន​ន័យ​ថា​ក្រុម​កូឌីវ័រ​បាន​បញ្ចប់​ភាព​រាំង​ស្ងួត​ ក្នុង​ការ​ខក​ខាន​លើក​ពាន​អស់​រយៈពេល២៣​ឆ្នាំ​ហើយ។

ពិធី​ដង្ហែ​ក្បួន​ព្យុហយាត្រា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ផ្លូវ​នានា និងនៅ​​កីឡដ្ឋាន​ក្នុង​ទីក្រុង​តែ​ម្ដង ខណៈ​ដែល​អ្នក​គាំ​ទ្រ​ទាំង​អស់​ឈរ​តម្រៀប​ជួរ​ត​គ្នា ពី​កីឡដ្ឋាន​ជាតិ​ Felix Houphouet-Boigny រហូត​ដល់​ប្រលានយន្តហោះ​។


ប្រធានាធិបតី​កូឌីវ័រ​ លោក Alassane Ouattara ​ក៏​បាន​ទៅ​ស្វាគមន៍​សមាជិក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ទាំង​អស់​ដែរ ខណៈ​ដែល​ពិធី​អបអរ​បាន​​បន្ត​ធ្វើ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន ដែល​មាន​កៅអី​ត្រឹម​តែ​៣ម៉ឺន​៥ពាន់​នាក់៕

Post a Comment

 
Top