GuidePedia

0
"ខ្លា​ធំ" ក្លិប Bayern Munich បាន​បង្ហាញ​ពី​ការ​វាយ​ប្រហារទៅ​លើក្រុម Paderborn ​យ៉ាងព្រៃផ្សៃដោយលទ្ធផល 6-0 បាន​បី​ពិន្ទុបន្ថែមទៀតយ៉ាងស្រួលក្នុង​ក្របខ័ណ្ឌ Bundesliga របស់​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​សៅរ៍​ទី 21 ខែ​កុម្ភៈ​កន្លង​ទៅ​។


ចាប់ផ្តើមប្រកួតបាន 9 នាទី ម្ចាស់​ផ្ទះគួរតែបានបាល់​ពិន័យ​ខណះដែរ Boateng បានបញ្ជូនបាល់ថយក្រោយ ប៉ុន្តែ Neuer បានប្រើដៃចាប់នៅក្នុងតំបន់គ្រោះថ្នាក់ ​ប៉ុន្តែអាជ្ញាកណ្តាលបែរជាមើលឃើញបាល់ត្រូវជើង Neuer ទៅវិញ។

លុះ​ដល់នាទី 23 ​ក្លិប Bayern Munichបាននាំមុខ 1-0 នៅចង្វាក់ដែល Arjen Robben បញ្ជូនបាល់តាមចន្លោះអោយ Robert Lewandowski ស៊ុតជើង​ស្តាំ​ចូល ទៅ។ មកដល់នាទី 34 ក្រុម Bayern Munich នាំមុខ 2-0 ដោយលោក Thomas Muller បានស៊ុត​ជើងស្ដាំ​ក្នុងតំបន់គ្រោះថ្នាក់ទៅត្រូវជើង Patrick Ziegler បាល់ ទៅដល់ Ribéry​ ​នៅ​ស្លាបខាង​ឆ្វេង​ហើយគាត់បានបញ្ជូនបាល់មកបង្គោលទីមួយ Lewandowski រត់មកស៊ុតបន្ថែមបានមួយទៀត។ ចប់តង់ទីមួយ Paderborn 0-2 Bayern។

ចូលមកដល់តង់ទីពីរលេងបានត្រឹមនាទី 69 ម្ចាស់ផ្ទះនៅសល់គ្នា 10 នាក់ ​នៅពេលដែល Florian Hartherz ទៅបៀត Arjen Robben ដួល អាជ្ញាកណ្តាលបាន​ពិន័យកាតក្រហម​ហើយអោយបាល់ Penalty ទៅ Bayern កីឡាករ Robben ទទួលតួនាទីស៊ិតអោយ Bayern នាំមុខ 3-0 ។

បន្ទាប់​មក​ក្រុមភ្ញៀវបានវាយសម្រុកតែម្ខាង រហូតនាទី 72 Bayern មកបានមួយគ្រាប់ទៀតពេលដែល Robben ប៉ះបាល់ខ្ទាតទៅដល់ Ribery ស៊ុតជើងស្តាំមិន ផ្លាត 4-0 ។ ប៉ុណ្ណឹងមិនគ្រាន់នាទី 78 មកបានបន្ថែមមួយគ្រាប់ទៀតដោយកីឡាករបម្រុងលោក Mitchell Weiser ​លទ្ធ​ផល 5-0 ។

មុន​ពេល​ចុង​បញ្ចប់​នៃ​ការ​ប្រកួត 4 នាទី​ចុងក្រោយ Ribery បានញាក់បាល់ទៅ​ឆ្វេងហើយឡក់បាល់មកជើងស្តាំមួយចង្វាក់រួចបោះបញ្ចូលទៅកណ្តាលទី Robben បាន​រត់មកទាត់ប្តូរទិសដៅចូលមួយទៀតដោយលទ្ធផល 6-0 ។ ចប់តង់ទីពីលទ្ធផលជាផ្លូវការ Paderborn 0 - 6 Bayern Munich ។




Post a Comment

 
Top