"មេឃខៀវ" Manchester City បានបើកទ្វារផ្ទះរំលំ "សារិកាព្រៃ" Newcastle United យ៉ាងចាស់ដៃក្នុងលទ្ធផល 5-0 ទទួលបាន 3 ពិន្ទុបន្ថែមទៀតបាន 55 ពិន្ទុតាមពីក្រោយក្រុមតោខៀវ Chelsea 5 ពិន្ទុក្នុងការប្រកួតបាល់ទាត់អង់គ្លេសក្របខ័ណ្ឌ Premier League ជុំទី 26 កាលពីថ្ងៃសៅរ៍ទី 21 ខែកុម្ភៈកន្លងមក។ ហើយក៌ជាការជំរុញទឹកចិត្តមុននឹងប៉ះក្រុម Barcelona ក្នុងក្របខ័ណ្ឌ UEFA Champions League វគ្គ 16 ចុងក្រោយ ជុំ 1 នៅថ្ងៃពុធទី 25 នេះផងដែរ ។
គឺជាឱកាសល្អមួយសម្រាប់ក្រុមម្ចាស់ផ្ទះក្នុងការប្រកួតមួយនាទីដំបូងក្រុមម្ចាស់ផ្ទះទទួលបានបាល់ Penalty មួយភ្លាមពេលដែល Vurnon Anita ទៅទាក់ជើង Edin Dzeko ពីក្រោយការដួលរលំនៅក្នុងបរិវេនតំបន់គ្រោះថ្នាក់ Sergio Aguero ទទួលតួនាទីស៊ុត"មេឃខៀវ" នាំមុខ 1-0 ។
ប៉ុណ្ណឹងមិនគ្រាន់ក្រុមមេឃខៀវបានបូកគ្រាប់ទី 2 បន្ថែមទៀតនាទី 12 Edin Dzeko អូសបាល់ទៅទម្លុះស្លាបឆ្វេងហើយបញ្ជូនទៅអោយ Samir Nasri បានបញ្ឆោតមួយចង្វាក់ហើយស៊ុតយ៉ាងចិត្តត្រជាក់។
មកដល់នាទី 21 Manchester City បាននាំមុខ 3-0 ដោយខ្សែបម្រើ David Silva បានបោះបាល់បំផ្លោងនៅចម្ងាយ 35 ម៉ែត្រចូលទៅក្នុងតំបន់កគ្រោះថ្នាក់ Edin Dzeko បានចាប់ដោយដក់ទ្រូងមួយចង្វាក់ហើយស៊ុតចូលយ៉ាងសប្បាយ។ ចប់តង់ទីមួយ Manchester City 3-0 Newcastle United។
ចូលតង់ទិពីរនាទី 51 «ក្រុមមេឃខៀវ "បាននាំមុខ 4-0 ដោយ Aguero បាលអូសបាល់ពីកណ្តាលទីទៅដល់តំបន់គ្រោះថ្នាក់ហើយបញ្ជូនទៅស្លាបខាងស្ដាំអោយ កីឡាករ Samir Nasri បានបញ្ជូនតទៅអោយ David Silva ចាប់មួយចង្វាក់ហើយស៊ុតចូលយ៉ាងស្អាត។
2 នាទី មក Manchester City នាំមុខ5-0 កីឡាករ Yaya Toure បានឈីបបាល់រំលងអោយ Sergio Aguero ដក់ទ្រូងឡងមកដល់ Silva ស៊ុតយ៉ាងស្អាតដោយ មិនបាច់ចាប់នៅរយះចម្ងាយ 18 ម៉ែត្រ។
បន្ទាប់មកក្រុមទាំងពីរមិនអាចធ្វើអីគ្នាបានទៀតចប់តង់ទីពីរ Manchester City បំបាក់ក្រុម Newcastle ដោយលទ្ធផល 5-0 បាន 3 ពិន្ទុបន្ថែមទៀត សរុប 55 ពិន្ទុតាមពីក្រោយក្រុមតោខៀវ Chelsea 5 ពិន្ទុនឹងជាទំនុកចិត្តមួយមុនពេលបើកការប្រកួតជាមួយក្រុម Barcelona នៅថ្ងៃពុធទី 25 ខែកុម្ភៈ នៅក្នុងក្របខ័ណ្ឌ UEFA Champions League វគ្គ 16 ចុងក្រោយ ជុំទី មួយ នេះផងដែរ ។
Post a Comment