ក្រុមខ្លាំងកាំភ្លើងធំ Arsenal ដែលកំពុងដឹក នាំដោយគ្រូបង្វឹកជនជាតិបារាំង Arsene Wenger នោះនឹង មិនត្រូវការកីឡាករខ្សែបម្រើ ប្រយុទ្ធបន្ថែមទៀតនោះទេ ដោយសារតែមានគ្រប់ជ្រុងជ្រោយហើយអស់នោះ ។ នេះបើ យោងតាមការវិភាគរបស់លោក Martin Keown អតីតខ្សែបម្រើក្លឹបអង់គ្លេសមួយនេះ ។
ការវិភាគរបស់លោក Keown ត្រូវបានធ្វើឡើងក្រោយពី Arsenal បានបំបាក់ក្រុមភ្ញៀវ Aston Villa ៥-០ ដាច់តាមរយៈគេហទំព័រ BBC ដែលតំបន់
បម្រើធ្វើការ
ល្អជាងគេក្នុងការរកគ្រាប់ស៊ុតបញ្ចូលទីរហូតដល់ទៅ៥គ្រាប់ និងមិនរបូត វិញ១គ្រាប់សោះក្នុងកីឡដ្ឋាន Emirate កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន
នេះដោយកីឡាករ ខ្សែប្រយុទ្ធ២គ្រាប់ និងខ្សែ បម្រើ៣គ្រាប់ ។
ក្នុងនោះដែរកីឡាករខ្សែបម្រើបានបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់យ៉ាងស្អាត ក៏ដូចជាការបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធជន ជាតិបារាំង Olivier Giroudអូសដាច់ តែម្នាក់ឯងផងដែរត្រឹមចាប់ផ្តើមលេងបាន៨នាទីដំបូងក្នុងវគ្គទី១ មុនគ្រាប់ទី២ កើតនៅនាទី៥៦ស៊ុតដោយកីឡាករខ្សែបម្រើជនជាតិអាល្លឺម៉ង់
Mesut Ozil ដែលអាចនិយាយបានថា លោក Wenger បានពង្រឹងប្រព័ន្ធបម្រើខ្លាំងជាងតំបន់ប្រយុទ្ធ បន្ទាប់ពីមើលឃើញចំណុចខ្វះចន្លោះក្រោយ
ពេលបរាជ័យ ក្រោមថ្វីជើង របស់ក្រុម Southampton នៅថ្ងៃចូលឆ្នាំសកល ២០១៥ ។
ជាមួយគ្នានោះដែរ មិនចំពោះតែកីឡាករខ្សែបម្រើប្រយុទ្ធប៉ុណ្ណោះទេ ខ្សែបម្រើការពារក៏ត្រូវយកចិត្តទុកដាក់ខ្លាំងដែរ ដើម្បីជួយដល់ ប្រព័ន្ធការពារជាពិសេស ខ្សែបម្រើដែលទើបតែជាសះស្បើយពីរបួស Coquelin បានជួយការពារច្រើន ដល់ Arsenal ទាំងបម្រើការពារ
និងប្រយុទ្ធ ខណៈដែលមិត្តរួមក្រុម Monreal, Koscielny និង Mertesacker ដែល សុទ្ធសឹងតែធ្វើបានល្អដូចគ្នា ។
អ្នករាល់គ្នា ក៏ដូចជាអ្នកគាំទ្រតែងតែគិតថា រាល់ Arsenal ចាញ់ម្តងៗគឺតែងតែលើក ឡើងថា ខ្សែការពារ Arsenal អន់ ខ្សោយទើបរបូតគ្រាប់ តែធាតុ
ពិតវាមិនទាំងស្រុងនោះទេដោយបានមើលរំលងកីឡាករខ្សែបម្រើដែលធ្វើឲ្យតំបន់កណ្តាលចន្លោះប្រហោងដែលហេតុធ្វើឲ្យគូសត្រូវអូសបាល់ចូលតំបន់គ្រោះថ្នាក់ដោយ ស្រួលៗបែបនេះ ។
ការបន្តទម្រង់ល្អបែបនេះនៅ Emirate ក្រុមកាំភ្លើងធំហាក់ដូចជាមិនភ័យព្រួយប៉ុន្មានទេពេលជួបក្រុមភ្ញៀវ AS Monaco របស់បារាំងរាត្រីថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះនៃវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ជើងទី១ ក្រោយពេលជួបក្រុមដែលរំពឹងស៊ីបាន Spurs, Leicester City និង Crystal Palace នៅ Premier League ៕
Post a Comment