អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Anderson ត្រូវការខ្យល់អុកស៊ីហ្សែនជាបន្ទាន់ បន្ទាប់ពីចូលលេងឲ្យក្រុម Internacional កាលពីយប់ថ្ងៃអង្គារបានតែ៣៦នាទី ដោយសារមានអាការៈហត់ខ្លាំង និងថប់ដង្ហើម។
កីឡាករវ័យ២៦រូបនេះ បានផ្ទេរពីកីឡដ្ឋាន Old Trafford ទៅកាន់ក្លិបនៅប្រទេសប្រេស៊ីល កាលពីដើមខែនេះ ប៉ុន្តែកាលពីយប់ថ្ងៃអង្គារ កីឡាករដែលធ្លាក់ទម្រង់លេងនៅ Man Utd រូបនេះ លេងបានតែ៣៦នាទីប៉ុណ្ណោះ ខណៈដែលក្រុម Internacional ចាញ់ក្រុម The Strongest ៣-១ ក្នុងការប្រកួតពានរង្វាន់ Copa Libertadores។
នេះអាចជាការចាប់ផ្ដើមជីវិត នៅជាមួយក្រុមថ្មីដ៏ពិបាកមួយ សម្រាប់កីឡាករវ័យ២៦ឆ្នាំរូបនេះ។ ជាពិសេសកាលពីសប្ដាហ៍មុន រូបគេបានចូលលេងលើកដំបូងឲ្យក្រុមថ្មីនេះ ប៉ះក្រុម Cruzeiro ដោយមានឱកាសទាត់បាល់១១ម៉ែត្រដែរ ប៉ុន្តែបែរជាទាត់មិនចូលថែមទៀត៕
Subscribe to:
Post Comments (Atom)
Post a Comment