GuidePedia

0
ខ្សែ​ប្រយុទ្ធ Sergio Aguero របស់​ក្រុម Manchester City បាន​កំណត់​អត្តសញ្ញាណ​ថា​ប្រាំពីរក្រុម​ដែលមាន​​ឱកាស​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​ Premier League នៅ​រដូវ​កាល​នេះ​។ មិនមែន​តែ​​ក្រុម​របស់​តោ​ខៀវ Chelsea ប៉ុណ្ណោះទេ ក្រុម​ពួក​គេ ​«Manchester City" ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​​ការ​ពារពាន League ផងដែរ​។


កីឡាករ Sergio Aguero ខ្សែ​ប្រយុទ្ធជើងខ្លាំងជម្រើសជាតិអាហ្សង់ទីន ​របស់​ក្រុម Manchester City ក្លឹបមហាសេដ្ធីក្នុងក្រប​ខ័ណ្ឌ Premier អង់គ្លេស​ បាន​ស​ម្តែ​ង​ទស្សនៈ​ថា នៅ​រដូវ​កាល​នេះ​មាន 7 ក្រុម​ដែល​មាន​ឱកាស​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​ Premier League ។

បច្ចុប្បន្ន Chelsea និង​ក្រុម Manchester City គឺ​ជា​ក្រុម​ពីរ​ដែល​កំពុង​ប្រកួត​ប្រជែង​ដើម្បី​ឈ្នះ​ពានរង្វាន់​លី​ក​ដោយ​: «​ក្រុម​តោ​ខៀវ "ដែល​បាន​ឈរលើកំពូល តារាង​នាំ​មុខ​"ទូកខៀវ​" 7 ពិន្ទុ​ ខណៈ​ដែលនៅ​សល់​ការ​ប្រកួត​តែ 13 ប្រកួតទៀត។​ ខណៈ​​ដែល​ក្រុម Manchester United ដែល​ត្រូវ​បាន​ចំណាត់​ថ្នាក់​ទី​បីនោះ។

មានមតិមួយ​ចំនួនបានបញ្ចេញយោបល់ វា​គ្មាន​សង្ឃឹម​ឡើយក្នុង​ការដណ្តើមជាជើងឯកនោះ ​ពី​ព្រោះ​ពួក​គេ​បាន​តាមពិន្ទុពីក្រោយក្រុមរបស់លោក Jose Mourinho ដល់ទៅ 12 ពិន្ទុ​ រីឯក្រុម​ដែល​បាន​ចំណាត់​ថ្នាក់​ទាប​ជាងទៀតនោះវាកាន់តែមានឱកាស​តិចតួចណាស់​ក្នុង​ការ​ឈ្នះ​​ពានរង្វាន់​ជើងឯកនោះ​។

Aguero បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ថា «​រដូវ​កាល​នេះ​វា​នៅ​ពេល​យូរណាស់ វានៅមានហ្គេមលេង​ច្រើន​ប្រកួតដូចច្នេះអ្វីៗក៌អាចកើតឡើងបានដែរ​ ឥឡូវ​នេះគ្រប់ក្រុមនៅ​មាន​ឱកាស​ឈ្នះ​មិន​ត្រឹម​តែទាំង​ពី​​រក្រុម​នេះប៉ុណ្ណោះទេដែល​កំពុងប្រជែងគ្នា។ វា​នៅមាន​ច្រើនក្រុមទៀត​ដែលមានឱកាសឈ្នះ​ជើង​ឯកដូចគ្នា​»​។


«​Arsenal និង​ Man Udt ត្រឡប់​មក​វិញ​ហើយចំណែកឯ Southamton ក៌តាមពិន្ទុ​មិន​ឆ្ងាយ​ប៉ុន្មានដែរ និងនៅមាន​ ក្រុម​ ហង្ស​ក្រហម Liverpool និង Tottenham ទៀតដែលកំពុងមានទម្រង់លេងយ៉ាងល្អ​ផង​ដែរនៅពេលនេះ​។ ខ្ញុំ​ជឿ​ថា​វា​នឹង​ក្លាយ​​​ជា​ផ្នែក​មួយ​នៃ​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​ដែលមានការប្រកួតប្រជែងគ្នាយ៉ាងប្រកៀកប្រកិត ហើយ​យើងក៌​មាន​ការ​ប្តេ​ជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ដើម្បី​ការពារ​តំណែង​ជើង​ឯក​របស់​យើង​ផងដែរ​: «នេះជាការលើកឡើង​របស់ខ្សែ​ប្រយុទ្ធ អាហ្សង់ទីន​។

Post a Comment

 
Top