GuidePedia

0
ក្រុម​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ​របស់​ភ្នំពេញ​ក្រោន​ដែល​មាន​សមាជិក​ក្រុម​៨​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​សិង្ហបុរី​​ព្រឹកមិញ​នេះ​ដើម្បី​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​នៃ​ពាន​រង្វាន់ Singapore Soccer Sixes។


តាម​ការ​ឲ្យ​ដឹង​ពី​លោក Andy មន្ត្រី​ព័ត៌មាន​ក្លិប​ភ្នំពេញ​ក្រោន​​ថា យុវជន​ភ្នំពេញ​ក្រោន​ទាំង​៨​នាក់​សុទ្ធ​តែមាន​អាយុ​១៤​ឆ្នាំ​ទាំង​អស់។ ក្រុម​យុវជន​ក្រោន​នេះ​​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​បាន​ពីរ​ឆ្នាំ​មក​ហើយ​ដោយ​ឈ្នះ​បាន​ជើង​ឯក​ទាំង​ពីរ​ឆ្នាំ។ លើក​នេះ​U-14 ភ្នំពេញ​ក្រោន​ត្រូវ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​បន្ត​ទៀត។

យុវជន​ទាំង​៨​នាក់​​មាន​​ លីម ពិសុទ្ធ, គី រីណា, មិត្ត សាមេល, ឡេង នីធាវណ្ណ, ផាន់ សូមេសា, ពូល សុជា, រស់ ដារ៉ាពេជ្រ និង យឹម មករា ព្រម​ទាំង​គ្រូ​បង្វឹក ស៊ន ស្រីទាវ នុង​អ្នក​ចាត់​ការ​ក្រុម សូ ដានី។

កម្មវិធី​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​នេះ ហើយ​ក្រុម​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ច័ន្ទ៕

Post a Comment

 
Top