GuidePedia

0
ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន នឹង​ចាប់​ផ្តើម​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥​នេះ​ហើយ​នៅ​កីឡដ្ឋាន​ថ្មី​របស់​ខេត្ត​ស្វាយរៀង។ នៅ​វគ្គ​នេះ​សុទ្ធ​តែ​ក្រុម​ខ្លាំង​អស់ និង​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។ សម្រាប់​លោក​អ្នក​ជា​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់ តើ​ក្រុម​ណា​ដែល​លោក​អ្នក​ចង់​ឲ្យ​បន្ត​ដំណើរ​ទៅ​កាន់​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ?


កាល​ពី​រដូវ​កាល​មុន​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ជា(ប៉ូលិស)​​ម្ចាស់​ជើង​ឯក​ បៀលប្រាយ​ជា​ជើង​ឯក​រង ប៉ុន្តែ​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ និង​អាល់ប៊ីរ៉ិកនីហ្គាតា​អត់​បាន​ទៅ​ដល់​វគ្គ​​៤​ក្រុម​ចុង​ក្រោយ​ទេ​នៃ​ពាន ​ហ៊ុន សែន​ កាល​ពី​ឆ្នាំ​២០១៤។ ទោះ​ជា​យ៉ាង​ណា​រវាង​ក្រុម​ការពារ​ជើង​ឯក និង​ជើង​ឯក​រង នឹង​មាន​ក្រុម​មួយ​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ដែល​ជា​ប្រការ​គួរ​ឲ្យ​ស្តាយ។

ចំពោះ​ក្រុម​បឹងកេត​អង្គរ​ជាប់​លេខ​៣ និង​ណាហ្គាវើល​ជាប់​លេខ​៤​ដែល​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ​កើត​មាន​ភាព​ចម្រូង​ចម្រាស​ ហើយ​ទី​បំផុត​អាជ្ញា​កណ្តាល​សម្រេច​ផ្តល់​ឲ្យ​ក្រុម​បឹងកេត​ជាប់​ចំណាត់​ថ្នាក់​លេខ​៣។ ដូច្នេះ​ក្រុម​លេខ​៣ និង​លេខ​៤​កាល​ពី​រដូវ​កាល​មុន​នឹង​មាន​ក្រុម​មួយ​ត្រូវ​ធ្លាក់ ហើយ​ភ្នំពេញ​ក្រោន និង​ស្វាយរៀង​នឹង​មាន​ក្រុម​មួយ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ច្បាស់​ណាស់​ថា អ្នក​គាំទ្រ​របស់​ក្រុម​បួន​ដែល​ធ្លាក់​ចេញ​នឹង​សោកស្តាយ ប៉ុន្តែ​ក៏​មាន​អ្នក​គាំទ្រ​ក្រុម​៤​ដែល​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មាន​អារម្មណ៍​សប្បាយ​ចិត្ត។


ចុះ​លោក​អ្នក​គិត​ថា ក្រុម​៤​ណា​ដែល​ទំនង​មាន​សង្ឃឹម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ?

Post a Comment

 
Top