GuidePedia

0
Paul Pogba ​នឹង​ចាកចេញ​ពី​ក្លិប Juventus ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ បើ​មិន​រដូវ​កាល​នេះ​ ក៏​​​យ៉ាង​យូរ​​ត្រឹម​​រដូវ​កាល​ក្រោយ​ដែរ។ នេះ​បើ​តាម​ភ្នាក់ងារ​របស់​ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​បាន​និយាយ។


លោក Mino Raiola ​មាន​នាទី​ជា​ភ្នាក់ងារ​ទី​ផ្សារ​របស់​ Pogba ​បាន​និយាយ​ថា៖ “ប្រសិន​បើ​ Pogba ​ចាកចេញ​ពី Juventus ​នោះ​តម្លៃ​ខ្លួន​របស់​គេ​នឹង​ខ្ពស់​កប់​ពពក។ ប្រសិន​បើ​រឿង​នេះ​មិន​កើត​ឡើង​នៅ​ឆ្នាំ​នេះ វា​អាច​នឹង​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ។ រូប​គេ​មិន​ចង់​លេង​នៅ​ក្លិប​អ៊ីតាលី​រហូត​នោះ​ទេ។ ប្រសិន​បើ​អ្នក​មិន​អាច​ទិញ​ Ronaldo , Messi ​និង​ Zlatan ​បាន​ នោះ​ជម្រើស​បន្ទាប់​ដែល​ល្អ​បំផុត​របស់​អ្នក​គឺ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​នេះ​ហើយ”។

លោក Mino Raiola ​មាន​នាទី​ជា​ភ្នាក់ងារ​ទី​ផ្សារ​របស់​ Pogba


Pogba
​ជា​កីឡាករ​ដែល​ Manchester United ​លក់​ចេញ​ទៅ​ឱ្យ Juventus ​កាល​ពី​ឆ្នាំ​២០១២ ហើយ​ចាប់​ពី​ពេល​នោះ​មក​​កីឡាករ​បារាំង​រូប​នេះ ​កាន់​តែ​បង្ហាញ​សមត្ថភាព​ល្អ​ទៅ​ៗ ជា​ពិសេស​នៅ​អំឡុង​ពេល​ព្រឹត្តិការណ៍ FIFA World Cup ​ឆ្នាំ​មុន​តែ​ម្ដង។ ​រដូវ​កាល​ថ្មី​នេះ​ ​ខ្សែ​បម្រើ​​វ័យ​២១​ឆ្នាំ​ ​ចូល​លេង​ឱ្យ​សេះ​បង្កង់​បាន​២៦​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៨​គ្រាប់​មក​ហើយ។ យ៉ាង​ណា​មិញ យុវជន​ឆ្នើម​រូប​នេះ​ក៏​មិន​ចង់​លេង​នៅ​អ៊ីតាលី​បន្ត​ទៀត​នោះ​ដែរ ពោល​គឺ​រូប​គេ​ចង់​ចាកចេញ​ទៅ​លេង​នៅ​ក្លិប​ថ្មី​នា​ពេល​ខាង​មុខ​នេះ ស្រប​ពេល​ដែល​ខាង Juventus ​វិញ​ក៏​បាន​ដាក់​តម្លៃ​ខ្លួន​កីឡាករ​រូប​នេះ​រួច​ហើយ​ដែរ គឺ​​ ៧០​លាន​ផោន ៕

Post a Comment

 
Top