GuidePedia

0
Cristiano Ronaldo ​បាន​ផ្ដាំ​ផ្ញើ​ទៅ​អ្នក​គាំទ្រ Real Madrid ​ថា​សូម​ឱ្យ​គាំទ្រ Gareth Bale ​បន្ត​ទៅ​ទៀត ព្រោះ​ Bale ​ជា​កីឡាករ​សំខាន់ (key player) ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​ក្រុម។
ថ្វី​បើ​កាល​ពី​ប្រកួត​ជាមួយ Espanyol ​ខ្សែ​ប្រយុទ្ធ Ronaldo ​ដូច​ជា​ខឹង​ Bale ​ក៏​ពិត​មែន ប៉ុន្តែ​ក្រោយ​មក​រូប​គេ​ក៏​បាន​និយាយ​វិញ​ថា៖ “អ្នក​គាំទ្រ​គួរ​តែ​យោគយល់​ពី​ Bale ផង ព្រោះ​គាត់​ជា​ Key Player ​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​ក្រុម​យើង។ រឿង​ខ្ញុំ​ជាមួយ​គាត់​គឺ​ធម្មតា​ទេ។ អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​អាទិត្យ​មុន​នោះ​គឺ​ជា​អតីតកាល​ទៅ​ហើយ (Bale ​មិន​បោះ​បាល់​ឱ្យ Ronaldo ​ស៊ុត) ខ្ញុំ​ក៏​ធ្លាប់​មាន​កំហុស​អីចឹង​ដែរ ព្រោះ​នេះ​ជា​ផ្នែក​មួយ​នៃ​បាល់ទាត់”។ មួយ​វិញ​ទៀត កីឡាករ​ដែល​ទើប​តែ​លើក​ពាន Ballon d’Or ​2014 ​រូប​នេះ​ក៏​បាន​ប្រាប់​ទៅ​​អតីត​​កីឡាករ​ Spurs ​វិញ​ដែរ​ថា៖ “អ្នក​គាំទ្រ Real Madrid ​គឺ​តែងតែ​ធ្វើ​អីចឹង ពួកគេ​មាន​ទឹកចិត្ត​ខ្លាំង​ណាស់ ពួកគេ​តែង​បញ្ចេញ​អ្វី​ដែល​មាន​ក្នុង​អារម្មណ៍​ពួកគេ។ អ្នក​គាំទ្រ​ទាំង​អស់​មិន​ដែល​ចេះ​លាក់​បាំង​អី​នោះ​ឡើយ​”។
នៅ​ចាំ​ថា​កាល​ពី Real Madrid ​យក​ឈ្នះ Espanyol ​៣-០​នា​សប្ដាហ៍​មុន​នោះ Bale ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់ ​ប៉ុន្តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្ដីបន្ទោស​ជា​ខ្លាំង​ទៅ​វិញ​ដោយសារ​នៅ​ពេល​មួយ​នោះ​ កីឡាករ​សញ្ជាតិ​វែល​រូប​នេះ​បាន​ទទួល​បាល់​ដាច់​មាត់​ទៅ​ហើយ​ជាមួយ Ronaldo ​តែ​បែរ​ជា​មិន​បោះ​ឱ្យ Cr7 ​ស៊ុត ទៅ​បណ្ដើរ​ស៊ុត​ខ្លួន​ឯង​ហើយ​អ្នក​ចាំ​ទី​ខាង​ Espanyol ​សង្គ្រោះ​បាន​៕

Post a Comment

 
Top