នេះគឺជាពេលវេលាដ៏សោកសៅមួយសម្រាប់កីឡាករវាយតឺន្នីសជើងខ្លាំងដូចជាកីឡាករ Roger Federer ដែលជាជើងឯក៤សម័យកាល ខណៈដែលលោកជ្រុះចេញពីការប្រកួត Australian Openនៅវគ្គដំបូងទាំងមិនទាន់អស់ចិត្តបែបនេះ។ពេលជួបជាមួយកីឡាករអ៊ីតាលី Andreas Seppi ដែលជាកីឡាករលេខ៤៦របស់ពិភពលោក និងជាកីឡាករម្នាក់ដែលលោកធ្លាប់យកឈ្នះទាំង១០ប្រកួតកាលពីមុននោះ កីឡាករ Federer បានទទួលរងបរាជ័យមិននឹកស្មានដល់មួយក្នុងលទ្ធផលពិន្ទុ៤-៦ ៦-៧ ៦-៤ ៦-៧ នៅក្នុងប្រកួតមួយ ប្រើពេលអស់ជាង៣ម៉ោង នៅលើទីលានប្រកួត Rod Laver Arena ក្នុងរដ្ឋ Melbourneប្រទេសអូស្ត្រាលី នាថ្ងៃសុក្រនេះ។សូមបញ្ជាក់ថា នេះ គឺជាលើកដំបូងហើយសម្រាប់កីឡាករ Federer ដែលឆាប់ជ្រុះចេញពីការប្រកួត Australian Open ពី ព្រោះថាកីឡាករលំដាប់ថ្នាក់លេខ២ពិភពលោកម្នាក់នេះ យ៉ាងហោចណាស់ក៏ដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនៃការប្រកួតនេះ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ដោយឡែកកីឡាករ Seppi បាននិយាយថា លោកបានព្យាយាមលេងអស់ពីសមត្ថភាពសម្រាប់ការប្រកួតមួយ ដែលលោកសង្ឃឹមតិចថា នឹងអាចសម្រេចបានជោគជ័យ ប៉ុន្តែនៅពេលនេះ លោកធ្វើវាបានសម្រេចហើយ។ លោកបានបន្តទៀតថា វាគឺជាប្រកួតដ៏អស្ចារ្យមួយ ដែលលោកអាចឈ្នះពេលជួបជាមួយកីឡាករ Rogerម្យ៉ាងវិញទៀត វាមិនមែនជាការងាយស្រួលទេ ពេលជួបជាមួយកីឡាករលំដាប់កំពូលរបស់ពិភពលោក៕
Subscribe to:
Post Comments (Atom)
Post a Comment