GuidePedia

0
អ្នក​ប្រដាល់ David Haye បាន​អវត្តមាន​ពី​សង្វៀន​ប្រដាល់​អស់​រយៈពេល​២​ឆ្នាំ​កន្លះ​ហើយ ប៉ុន្តែ​អ្នក​ប្រដាល់​វ័យ​៣៤​ឆ្នាំ​មកពី​ទីក្រុង​ឡុង​ដ៍​ម្នាក់​នេះ ទំនងជា​ចង់បាន​ការប្រកួត​ហើយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ។


អតីត​ជើងឯក​ទម្ងន់​យក្ស​ពិភពលោក​ម្នាក់​នេះ បាន​បង្ហោះ​រូបថត​របស់​លោក​ដោះអាវ​បង្ហាញ​សាច់ដុំ​ធំៗ​នៅ​លើ​គេហទំព័រ Instagram ជាមួយ​នឹង​សារ​ជា​អក្សរ​សរសេរ​ថា “​ដូច​មាន​អារម្មណ៍​ថា មាន​ផាសុកភាព​ណាស់​ គុណបុណ្យ​ដោយសារ​អាហារ​...”។

សូម​បញ្ជាក់​ថា កីឡាករ​Haye បាន​បង្ហាញ​ខ្លួន​ចុងក្រោយ​នៅ​លើ​សង្វៀន​ប្រដាល់ ពេល​ដែល​គាត់​ផ្តួល​គូប្រកួត Dereck Chisora ឲ្យ​សន្លប់​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១២។

ថ្វីត្បិតតែ​មិន​ទាន់​បាន​ប្រកាស​ចូលនិវត្តន៍​ជា​ផ្លូវ​ការណ៍​ពិតមែន ប៉ុន្តែ​កីឡាករ ​Haye​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ​ជាមួយ​គ្រូ​បង្វឹក Adam Booth កាលពី​ឆ្នាំមុន​ ក្រោយពី​លោក​បង្ខំចិត្ត​ដក​ខ្លួន​ចេញពី​ការប្រកួត​ជាមួយ​កីឡាករ​Tyson Fury ​ដោយសារ​តែ​មាន​បញ្ហា​របួស។


រីឯ​ភាព​ល្បី​រន្ទឺ​របស់​លោក​បាន​កើតមានឡើង​កាលពី​ឆ្នាំ​២០០៩ ​ពេល​ដែល​លោក​បាន​ដណ្តើម​បាន​ខ្សែក្រវាត់ WBA​ពី​កីឡាករ​រុស្ស៊ី Nikolay Valuev ។ ចំណែក​ឯ​ប្រវត្តិ​ប្រកួត​វិញ លោក​ឡើង​សង្វៀន​បាន​២៨ ក្នុងនោះ​ឈ្នះ​២៦​លើក ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​បាន​២៤​លើក និង​ចាញ់​តែ​២​លើក​ប៉ុណ្ណោះ៕

Post a Comment

 
Top