តារាបាល់ទាត់របស់ក្លិបយក្សអេស្ប៉ាញ Barcelona កីឡាករ Neymarបានជំរុញឲ្យក្រុមអាជ្ញាធរបាល់ទាត់អេស្ប៉ាញដាក់ទោសតារាស៊ូពើស្តារបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo បន្ទាប់ពីមានអំពើហិង្សារបស់គាត់ អំឡុងការប្រកួតជាមួយក្រុម Cordoba រួចមកនោះ។កីឡាករ Ronaldo បាននិយាយសុំទោស ក្រោយពេលត្រូវអាជ្ញាកណ្តាលបណ្ដេញចេញពីការប្រកួត សម្រាប់ការទាត់ត្រូវចំខ្សែការពារ Edimar Fraga របស់ក្រុម Cordoba ហើយនិងការទះកំផ្លៀងកីឡាករ Jose Crespo អំឡុងការប្រកួតឈ្នះនៅ La Ligaរបស់ពួកគេកាលពីថ្ងៃសៅរ៍កន្លងទៅ ប៉ុន្តែពេលនេះ គាត់អាចគេចផុតពីការដាក់ទោសធ្ងន់ធ្ងរ បានដោយគ្រាន់តែទទួលបានបម្រាម២ប្រកួតប៉ុណ្ណោះ។កីឡាករ Neymar យល់ឃើញថា ខ្សែប្រយុទ្ធស្ថិតក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ម្នាក់នេះធ្វើបែបនេះ អាចជាការសងសឹក ហើយគួរតែទទួលបានការដាក់ទោសយ៉ាងធ្ងន់ធ្ងរបំផុត ពីក្រុមអាជ្ញាធរបាល់ទាត់អេស្ប៉ាញ សម្រាប់អំពើរបស់អំឡុងជ័យជំនះ២-១របស់ពួកគេ។ខ្សែប្រយុទ្ធលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលម្នាក់នេះ បានបន្តទៀតថា អ្នកដែលលេងនៅខ្សែប្រយុទ្ធតែងតែបញ្ចេញកាយវិការបែបនេះ ហើយពេលខ្លះមិនអាចគ្រប់គ្រងកំហឹងខ្លួនឯងបានទេ តួយ៉ាងដូចជាកីឡាករ Ronaldoម្នាក់ នេះ។ ដូច្នេះហើយ ក្រុមអាជ្ញាធរបាល់ទាត់អេស្ប៉ាញ គួរមានវិធានការដ៏តឹងរ៉ឹងបំផុត ចំពោះទង្វើដ៏យង់ឃ្នងបែបនេះ៕
Post a Comment