GuidePedia

0
ព្រឹត្តិការណ៍ Hun Sen-Cup វគ្គ​១៦​ក្រុម​ចុងក្រោយ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី ២៨ ​ខែ​មករា ​ឆ្នាំ​២០១៥ នេះ ក្រោយពី​បានបញ្ចប់​ការប្រកួត​ជុំ​ចុងក្រោយ​ក្នុង​ពូ​ល C និង​ពូ​ល D នោះ។


សម្រាប់​លទ្ធផល​នៃ​ការប្រកួត​ពូ​ល C ក្រុម​បឹងកេត​អង្គរ FC បាន​យកឈ្នះ​ក្រុម​ជើងឯក​League​រដូវ​កាល​ចាស់ ភ្នំពេញ​ក្រោ​ន​ ១​ទល់​០ ធ្វើ​ឲ្យ​បឹងកេត​អង្គរ FC ឈរ​នៅ​លំដាប់​លេខ​១ ក្នុង​ពូ​ល។ ៣​ប្រកួត​របស់​ក្រុម​បឹង​កេត​អង្ករ FC ឈ្នះ​ទាំង ៣ ប្រកួត​បាន​៩​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ពូ​ល ឯ​ភ្នំពេញ​ក្រោ​ន ៣ ប្រកួត​ឈ្នះ ២ ប្រកួត​ចាញ់​មួយ​ប្រកួត​មាន​៦​ពិន្ទុ​ឈរ​នៅ​លេខ ២ ក្នុង​ពូ​ល​បាន​ឡើង​ទៅ​លេង​វគ្គ ៨​ក្រុម​ចុងក្រោយ​ជាមួយគ្នា។

ការប្រកួត​ក្នុង​ពូ​ល C នេះដែរ ក្រុម​ក្រសួងការពារជាតិ ឈ្នះ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង​៦​ទល់​០។ ក្រុម​ទាំង ២ នេះ ធ្លាក់​ហាលអាវ​ដូចគ្នា។

ចំពោះ​ពូ​ល D វិញ ក្រុម​Naga World លេង​ស្មើ​ជាមួយ​ក្រុម​ខេត្តស្វាយរៀង​១​ទល់​១ ធ្វើ​ឲ្យ​ក្រុម​ទាំង​២​នេះ​ ៣​ប្រកួត​ដូចគ្នា​ឈ្នះ ២ ប្រកួត ស្មើ ១ ប្រកួត បាន​៧ ពិន្ទុ​ស្មើគ្នា។ ទោះជា​យ៉ាងនេះ​ក្តី ក្រុម​ខេត្តស្វាយរៀង​នៅតែ​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល ឯ​Naga World ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ព្រមទាំង​ឡើង​លេង​បន្ត​វគ្គ ៨ ​ក្រុម​ចុងក្រោយ​ជាមួយគ្នា។

មួយ​ប្រកួត​ទៀត​របស់​ពូ​ល​D ក្រុម​អាជ្ញាធរ​អប្សរា​(PM ខេត្តសៀមរាប​)​ប្រកួត​ឈ្នះ​ក្រុម​ខេត្តព្រៃវែង ៤ ទល់​២។ ក្រុម​ទាំង ២ នេះ​ធ្លាក់​ហាលអាវ​ដូចគ្នា។ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​លេខ១ ពូល C បឹងកេត​អង្គរ FC ជួប​ជាមួយ​លេខ ២ ពូ​ល D ក្រុម Naga World និង ក្រុម​លេខ ១ ពូ​ល D ខេត្តស្វាយរៀង​ជួប​លេខ​២ ពូ​ល C ភ្នំពេញ​ក្រោន។

សូម​បញ្ជាក់​ថា ចាប់ពី​វគ្គ​៨​ក្រុម​ចុងក្រោយ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ស្តា​ត​ខេត្ត​ស្វាយរៀង៕

Post a Comment

 
Top