GuidePedia

0
កីឡាការិនី​វាយ​តឺ​ន្នី​ស Maria Sharapova បាន​ផ្តួល​កីឡាការិនី​លំដាប់ថ្នាក់​លេខ​៧​ពិភពលោក​នាង Eugenie Bouchard ដើម្បី​ជួប​ជាមួយ​ជនរួមជាតិ​របស់​នាង​នៅ​ការប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ​Australian Open នៅក្នុង​រដ្ឋ Melbourne ប្រទេស​អូស្ត្រាលី។


ជើងឯក​ឆ្នាំ​២០០៨​រូប​នេះ និង​ជា​កីឡាកា​រិនី​លេខ​២​ពិភពលោក​ បាន​យកឈ្នះគូ​ប្រកួត​របស់​នាង​ក្នុង​លទ្ធផល​ពិន្ទុ 6-3 6-2 ដោយ​ប្រើ​ថេរវេលា​​​១​ម៉ោង និង​១៨​នាទី នៅ​ការប្រកួត​មួយ​ដែល​រៀបចំឡើង​នៅ​លើ​ទីលាន Melbourne Park។

ដោយឡែក កីឡាការិនី​លេខ​១០​ពិភពលោក នាង Ekaterina Makarova បាន​យកឈ្នះ​កីឡាការិនី​លេខ​៣​ពិភពលោក Simona Halep​ក្នុង​លទ្ធផល​ពិន្ទុ 6-4 6-0 នៅ​ការប្រកួត​បើកឆាក កាលពី​ថ្ងៃ​អ ង្គារ។

យ៉ាងណាមិញ​កីឡាការិនី​វាយ​តឺ​ន្នី​ស​លំដាប់​កំពូល​របស់​ពិភពលោក​នាង Serena Williams បាន​ឡើង​​​​​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​ Australian Open ផង​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ។ ជើងឯក Grand Slam១៨​សម័យកាល​ម្នាក់នេះ​បាន​យកឈ្នះ​កីឡាករ Dominika Cibulkova ដែល​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​មួយ​នេះ​កាលពី​ឆ្នាំ​២០១៤ នៅក្នុង​លទ្ធផល​ពិន្ទុ 6-2, 6-2 ដោយ​ប្រើ​ថេរវេលា​ត្រឹម​៦៥​នាទី​ប៉ុណ្ណោះ នៅ​ក្នុងការ​​ប្រកួត​មួយ​ដែល​រៀបចំឡើង​នៅលើ​ទីលាន​ប្រកួត Rod Laver Arena។


រីឯ​ការប្រកួត​ផ្នែក​បុរស​វិញ កីឡាករ Tomas Berdych​បាន​ផ្តួល​គូប្រកួត​ Rafael Nadal​ក្នុង​លទ្ធផល​ពិន្ទុ 6-2 6-0 7-6 ខណៈ​ដែល​កីឡាករ Andy Murray​បាន​យកឈ្នះ​កីឡាករ Nick Kyrgios​ក្នុង​លទ្ធផល​ពិន្ទុ 6-3 7-6 6-3 ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Australian Open ដូចគ្នា៕

Post a Comment

 
Top