កំពូលអ្នកប្រដាល់ Floyd Mayweatherរបស់អាមេរិក និងកីឡាករ Manny Pacquiaoឈានដល់ដំណាក់កាលកាន់តែកៀកជាងមុនហើយសម្រាប់ការប្រកួតមហាអស្ចារ្យរបស់ពួកគេ ក្រោយអ្នកទាំងពីរ បានជួបគ្នាដោយផ្ទាល់ជាលើកដំបូង នៅការប្រកួតបាល់បោះ ក្នុងទីក្រុងម៉ៃអាមី ហើយពួកគេបានយល់ព្រមគ្នា ចាប់ផ្តើមចរចាលើការប្រកួតតម្លៃ៣០០លានដុល្លាររបស់ពួកគេ។កីឡាករ Mayweatherបានជួបជាមួយកីឡាករ Pacquiao នៅពេលសម្រាកការប្រកួតតង់ទី១អំឡុងការប្រកួតរវាងក្រុម Miami Heat និងក្រុម Milwaukee Bucksហើយពួកគេថែមទាំងបានចាប់ដៃគ្នា ជជែកគ្នា និងឲ្យលេខទូរស័ព្ទគ្នាថែមទៀតផង។កីឡាករ Pacquiao បាននិយាយថា គាត់បានផ្តល់លេខទូរស័ព្ទដល់លោក ហើយគាត់ និយាយថា យើងនឹងទាក់ទងគ្នាទៅវិញទៅមក។សូមបញ្ជាក់ថា អ្នកប្រដាល់ Mayweatherនិង Pacquiao មិនដែលជួបគ្នាផ្ទាល់នោះទេ កាលពីមុនមក ប៉ុន្តែនៅពេលសួរថាតើការឲ្យលេខទូរស័ព្ទនេះ មានន័យថាពួកគេទាំងពីរ នឹងចរចាដោយផ្ទាល់ ស្តីពីការជួបគ្នានៅលើសង្វៀននោះ ស្តេចគីងកុងមកពីហ្វីលីពីនម្នាក់នេះ បាននិយាយថា វាជាការពិតណាស់។កាលពីពេលកន្លងទៅ កីឡាករ Pacquiaoធ្លាប់បាននិយាយរួចហើយថាលោកយល់ព្រមរាល់លក្ខន្តិកៈទាំងអស់ ធ្វើយ៉ាងណាឲ្យតែការប្រកួតដែលក្រុមអ្នកគាំទ្រទន្ទឹងរង់ចាំវាអស់រយៈពេល៥ឆ្នាំមកហើយមួយនេះ ក្លាយជាការពិត ក្នុងនោះរួមមានទាំងការបែងចែកកញ្ចប់ថវិកា៤០ទល់នឹង៦០ទៀតផង៕
Subscribe to:
Post Comments (Atom)
Post a Comment