GuidePedia

0
ខ្សែ​ការពារ​កណ្ដាល Gabriel Paulista បាន​​​​បង្ហាញ​ខ្លួន​​ជា​ផ្លូវ​ការ​​ជាមួយ​ក្រុមArsenal មែន​ទែន​ហើយ បន្ទាប់​ពី​ផ្ទេរ​មក​ពី​ក្រុម Villarreal ក្នុង​តម្លៃ​ខ្លួន ១១,២​លាន​ផោន (ជិត​១៧​លាន​ដុល្លារ) និង​ចុះ​កុងត្រា​​​រយៈពេល​៤ឆ្នាំ​កន្លះ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​កាំភ្លើង​ធំ​ Joel Campbell ផ្ទេរ​ទៅ​កាន់​ក្រុម​អេស្ប៉ាញ Villarreal វិញ ​ក្នុង​លក្ខណៈ​ខ្ចី​ជើង​ដល់​ចប់​រដូវ​កាល​វិញ។


កីឡាករ​វ័យ​២៤ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល ដែល​ទទួល​បាន​ថ្លៃ​ឈ្នួល៦ម៉ឺន​ផោន (ជាង​៩ម៉ឺន​ដុល្លារ) បាន​និយាយ​ប្រាប់​ក្នុង​គេហទំព័រ​ផ្លូវ​ការ​ក្លិប Arsenal ថា៖ «ខ្ញុំ​សូម​អរគុណ ដល់​ព្រះ​ជា​ម្ចាស់ សម្រាប់​ឱកាស​មួយ​នេះ។ នេះ​ជា​ក្លិប​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​នឹង​ជួយ​ដល់​អ្នក​គ្រប់​គ្នា​នៅ​ទី​នេះ»។

​​​​​​​Arsenal ក៏​បាន​ប្រកាស​ផង​ដែរ​ថា ​កិច្ច​សន្យា​ខ្ចី​ជើង​របស់​កីឡាករ Campbell ក៏​បាន​ចប់​រួច​រាល់​ហើយ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ភ្ញាក់​ផ្អើល​នោះ​គឺ​ថា ខ្សែ​ប្រយុទ្ធ​វ័យ​២២ឆ្នាំ​របស់​កូស្តារីកា ​បាន​ចុះ​កិច្ចសន្យា​រយៈពេល​វែង​មួយ​ជា​មួយ​ក្លិប​កាំភ្លើងធំ​សិន​ មុន​នឹង​រូបគេ​ធ្វើ​ដំណើរ​ទៅ​កាន់​អេស្ប៉ាញ។

ដូច្នេះ Gabriel នឹង​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ Laurent Koscielny និង Per Mertesacker ក្នុង​តំណែង​ជា​ខ្សែ​ការពារ​កណ្ដាល​​ជម្រើស​ដំបូង​របស់​ក្រុម​កាំ​ភ្លើង​ធំ៕


Joel Campbell (ក្រហម) របស់ Arsenal ត្រូវ Villarreal ខ្ចី​ជើង

Post a Comment

 
Top