ការប្រណាំងរថយន្តកម្មវិធី Dakar Rally ឆ្នាំ២០១៥ បានចូលដល់ ដំណាក់កាលទី៩ ដោយធ្វើឡើងនៅប្រទេសឈីលីកាលពីថ្ងៃអង្គារ។ ក្នុងនោះអ្នកប្រណាំងគ្រប់ៗរូបត្រូវចេញដំណើរពីតំបន់ Iquique ទៅកាន់តំបន់ Calama លើចម្ងាយផ្លូវសរុប ៤៥១គីឡូម៉ែត។
ជាលទ្ធផលជ័យជម្នះបានទៅលើម្ចាស់ការពារដំណែងជើងឯកចាស់ Nani Roma របស់អេស្ប៉ាញដែលជិះឲ្យក្រុម Mini ក្រោយចាយពេលអស់ ៤ម៉ោង៤១នាទី៥៦វិនាទី។ លំដាប់ទី២បានទៅលើ Yazeed Al-Rajhi សមាជិករបស់ក្រុម Toyota ដោយយឺតជាង ៦នាទី២៧វិនាទី។ ចំណែកឯ Guerlain Chicherit មកពីបារាំងជិះឲ្យក្រុម X-Raid ស្ថិតនៅលេខ៣យឺតដោយប្រើពេលអស់៤ម៉ោង៥៦នាទី៥វិនាទី។ ចំណែកប្រភេទម៉ូតូវិញ Helder Rodrigues សញ្ជាតិព័រទុយហ្គាល់ជិះឲ្យក្រុម Honda បានទទួលជ័យជម្នះបន្ទាប់ពីប្រើពេលអស់ ៥ម៉ោង៦នាទី១៤វិនាទី។ លេខ២បានទៅលើមិត្តរួមក្រុមនិងរួមជាតិ Paulo Goncalves ដោយចាយពេលអស់ ៥ម៉ោង១០នាទី៥វិនាទី និង លេខ៣បានទៅលើអ្នកប្រណាំងមកពីអេស្ប៉ាញ Marc Coma របស់ក្រុម KTM។ ដោយឡែកការប្រណាំងម៉ូតូកង់៤វិញ Gallegos របស់ម្ចាស់ផ្ទះគឺជាអ្នកទទួលបានជ័យជម្នះក្រោយចាយពេលអស់ ៦ម៉ោង ៣១នាទី ៤៦វិនាទីហើយផ្នែករថយន្តធំវិញអ្នកបើកសញ្ជាតិរុស្ស៊ី Ayrat Mardeev នាំមុខគេដោយប្រើពេលអស់ ៥ម៉ោង១៩វិនាទី ២៩វិនាទី។ ដំណាក់កាលទី១០ នឹងចេញដំណើរនៅថ្ងៃពុធនេះ ពីតំបន់ Calama នៅឈីលីទៅកាន់តំបន់ Salta នៅអាហ្សង់ទីនវិញម្តង៕

Post a Comment