ការប្រកួតស្នើសុំរបស់អ្នកប្រដាល់ Miguel Cotto ជាមួយកីឡាករ Saul Alvarezត្រូវបានគេលុបចោលហើយ។
គួរឲ្យដឹងថា ការប្រកួតរវាងអ្នកទាំងពីរ ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី២ខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ នៅលើសង្វៀន MGM Grandទីក្រុងឡាសវេហ្គាស់ សហរដ្ឋអាមេរិក គឺជាកាលបរិច្ឆេទតែមួយដែលគេស្នើសុំឲ្យមានការជួបគ្នារវាងកីឡាករ Floyd Mayweather និងកីឡាករ Manny Pacquiao។
ប៉ុន្តែពេលនេះ អ្នកផ្គូផ្គងរបស់កីឡាករ Alvarezលោក Oscar De La Hoyaបានប្រកាសឲ្យដឹងថា អ្នកប្រយុទ្ធរបស់លោក បានសម្លឹងរកមើលគូប្រកួតផ្សេងទៀត។
លោកបាននិយាយទៀតថា កិច្ចព្រមព្រៀងលែងមានទៀតហើយជាមួយកីឡាករ Cotto ពួកគេមិនបានទទួលយកនោះទេ ដូច្នេះហើយមនុស្សរបស់លោកនឹងសម្លឹងរកមើលកន្លែងផ្សេង។
លោក Oscar បានបញ្ជាក់ទៀតថា យើងមាននូវឱសានវាទជាលើកទី៥កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយកីឡាករ Alvarezបានសម្រេចចិត្តថា លោកលែងចង់បានការប្រកួតមួយនេះ ទៀតហើយ ដោយសារតែកីឡាករ Cottoបដិសេធមិនព្រមជួបនឹងគាត់ ហើយគាត់មិនអាចបន្តរង់ចាំជួបនរណាម្នាក់ដែលមិនចង់បានការប្រកួតនោះទេ។
ដោយឡែក ការប្រកួតដ៏មហាអស្ចារ្យរវាងតម្លៃ២០០លានដុល្លារ Floyd Mayweather និងកីឡាករ Manny Pacquiaoជិតត្រូវបានប្រកាសឲ្យដឹងផងដែរ ប៉ុន្តែពាក្យចចាមអារ៉ាមនៃការជួបគ្នាម្តងទៀតរវាង Floyd និងកីឡាករ Cottoក៏បានកើតមានព្រមៗគ្នាផងដែរ។
សូមបញ្ជាក់ថា កីឡាករ Floyd បានយកឈ្នះកីឡាករវ័យ៣៤ឆ្នាំម្នាក់នេះ កាលពីរយៈពេល៣ឆ្នាំមុន ប៉ុន្តែការប្រកួតសងសឹករវាងអ្នកទាំងពីរ លែងក្លាយជាប្រកួតចង់បានរបស់ក្រុមគាំទ្រទៀតហើយ ពោលគឺពួកគេចង់កីឡាករគ្មានប្រវត្តិចាញ់ម្នាក់នេះ ជួបជាមួយកីឡាករ Pacquiaoជំនួសវិញ៕
Subscribe to:
Post Comments (Atom)




Post a Comment