លោក Jose Mourinho បាននិយាយថា លោកពិតជាមានមោទនភាពខ្លាំងណាស់នឹងការឆ្លើយតបភ្លាមៗរបស់កីឡាករក្រុមលោក ដើម្បីបន្តឈរនៅលើកំពូលតារាង Barclays Premier Leagueជាមួយនឹងជ័យជំនះ៥-០លើក្រុមម្ចាស់ផ្ទះ Swanseaនៅក្នុងទឹកដី Liberty Stadium។
កីឡាករ Oscar និងកីឡាករ Diego Costa រកបានម្នាក់២គ្រាប់នៅក្នុងតង់ទី១ មុនពេលដែលកីឡាករបម្រុង Andre Schurrleរកបានគ្រាប់បាល់ទី៥ នៅ១១នាទីចុងក្រោយពីម៉ោងបញ្ចប់ការប្រកួត ធ្វើឲ្យក្រុម Swanseaទទួលរងបរាជ័យដ៏អាម៉ាស់មុខបំផុតក្នុងទឹកដីខ្លួនឯង ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនោះ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ម្នាក់នេះ បាននិយាយថា វាគឺជាការប្រកួតដ៏អស្ចារ្យមួយ ហើយអ្វីៗបានដំណើរការតាមទិសដៅដែលចង់បានរបស់យើង។
លោកបានបន្តទៀតថា រកគ្រាប់បាល់បាននៅនាទីដំបូង គឺជារឿងល្អប្រសើខ្លាំងណាស់ ដោយសារវានឹងធ្វើឲ្យមានភាពខុសប្លែកគ្នាភ្លាមៗ។ ការរកគ្រាប់បាល់បាន៤គ្រាប់ក្នុងតង់ទី១ មិនមែនមានន័យថា ការប្រកួតបានបញ្ចប់នោះទេ ពិសេសសម្រាប់ការប្រកួតដូចនៅក្នុងក្របខណ្ឌ Premier League ប៉ុន្តែវាគឺជាស្ថានភាពដ៏ល្អមួយដែលយើងអាចគ្រប់គ្រងការប្រកួតបានទាំងស្រុងបែបនេះ ទាំងនៅក្នុងតង់ទី១ និងតង់ទី២។
ជ័យជំនះនេះដែរ បានធ្វើឲ្យក្រុម Chelseaមាន៥ពិន្ទុនាំមុខក្រុមលេខ២ Man Cityដែលបានត្រឹមតែទាត់ស្មើ២-២ប៉ុណ្ណោះជាមួយក្រុម Arsenalនៅក្នុងទឹកដី Emiratesកាលពីថ្ងៃអាទិត្យ៕




Post a Comment