កីឡាករ Cristiano Ronaldoមាននូវរាត្រីដ៏អស្ចារ្យមួយកាលពីដើមសប្តាហ៍កន្លងទៅ ខណៈដែលលោកឈ្នះពានរង្វាន់បាល់មាស Ballon d'Orសម្រាប់ឆ្នាំទី២ជាប់គ្នារបស់លោក។ ប៉ុន្តែរាត្រីទឹកឃ្មុំនោះបានប្រែក្លាយជារាត្រីទឹកខ្មេះ ខណៈដែលបាត់វត្តមានមិត្តស្រីរបស់លោកគឺនាង Irina Shayk។
សេចក្តីរាយការណ៍បានទម្លាយឲ្យដឹងថា នៅពេលនេះ តារាស៊ូពើស្តាម្នាក់នេះ និងមិត្តស្រីជាតារាម៉ូដែលសញ្ជាតិរុស្ស៊ីរបស់លោក បានសម្រេចចិត្តចែកផ្លូវគ្នាដើរហើយ ដោយសារបញ្ហាគ្រួសារ ក្រោយរួមរស់ជាមួយគ្នាបានរយៈពេល៥ឆ្នាំរួចមកនោះ។
កាសែត Correio da Manha របស់ព័រទុយហ្គាល់បានរាយការណ៍ថា ប្រភពព័ត៌មានស្និទ្ធនឹងកីឡាករស្ថិតក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ម្នាក់នេះ បានអះអាងថា ឥឡូវនេះកីឡាករ Ronaldoបានសម្រេចដើរដល់ផ្លូវបំបែកជាមួយមិត្តស្រីរបស់លោក ក្រោយពីលោកបាននិយាយរៀបរាប់ការពិតដែលបានកើតឡើង និងមូលហេតុដែលនាំចែកផ្លូវគ្នានេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករ Ronaldoបានចំណាយពេលកសាងភាពផ្អែមល្ហែមជាមួយនឹង Shaykនិងកូនប្រុសរបស់លោក នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម អំឡុងរដូវកាលបុណ្យណូអែល ហើយលោកមានគម្រោងវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ដើម្បីរៀបចំពិធីខួបកំណើតជូនម្តាយរបស់លោក ប៉ុន្តែបែរជានាង Irinaមិនចង់វិលត្រឡប់មកវិញទៅវិញ ដែលកាយវិការបែបនេះ បានធ្វើឲ្យជម្លោះធំមួយបានកើតមានឡើងរវាងគូស្នេហ៍ទាំងពីរ។
រីឯប្រភពព័ត៌មានផ្សេងទៀតថា បានអះអាងថា ទំនាក់ទំនងរបស់នាង Irinaជាមួយនឹងម្តាយកីឡាករ Ronaldoគឺអ្នកស្រី Doloresអាយុ៦០ឆ្នាំ បានធ្លាក់ដល់កម្រិតក្រោមសូន្យ ម្យ៉ាងដោយសារតែគាត់យល់ឃើញថា តារាម៉ូដែលដ៏សិចស៊ីម្នាក់នេះ មិនស័ក្តិសមនឹងកូនប្រុសជាតារារបស់គាត់នោះទេ៕
Subscribe to:
Post Comments (Atom)




Post a Comment