ភ្នំពេញ: អ្នកប្រដាល់សៅ ប៊ុនធឿនក្លឹបតាព្រហ្មមានជ័យបានសម្រេចនូវបំណងរបស់ខ្លួនគឺសងសឹកជាមួយអ្នកប្រដាល់ចៅ រស់ក្លឹបសុភានូមានជ័យបានវិញដោយពិន្ទុ ។
នៅក្នុងការប្រកួតដ៏តឹងតែងនោះនៅ ២ ទឹកដំបូងប៊ុនធឿនក៏វេទនាដែរតែចាប់ពីទឹកទី ៣ ទៅក្នុងខណៈដែលចៅ រស់ទន់កម្លាំងនោះប៊ុន ធឿនមានឱកាសវាយសម្រុកយកឈ្នះបានវិញ ឯ ចៅ រស់បានត្រឹមតែការពារប៉ុណ្ណោះ ។
ការប្រកួតរវាងសោម វិឆ័យ ក្លឹបសាលវ័ន្ដកីឡា ជាមួយថុល មករាក្លឹបឃ្លាំងមឿងកីឡាមិនមានលទ្ធផលទេដោយអ្នកប្រដាល់ទាំង ២ រូបនេះត្រូវអាជ្ញាកណ្ដាលដេញចុះនៅទឹកទី ៤ ដោយមិនប្រកាសលទ្ធផល ។វិឆ័យបានលុយតម្លៃខ្លួនចំពោះមករាត្រឡប់ទៅផ្ទះវិញដោយដៃទទេព្រោះតែវ៉ៃមិនអស់ពីសមត្ថភាព ។
ការប្រកួតរវាងសៀវ សំណាងក្លឹបក្រសួងកសិកម្ម ជាមួយសុខ ទូចក្លឹបឃ្លាំងមឿងកីឡាត្រូវបញ្ចប់នៅទឹកទី ៤ ដែរដោយសុខ ទូចសន្លប់ ឯ សៀវ សំណាងជាអ្នកចាញ់ ។
សំណាងដែលបំពានលើគូប្រកួតមួយលើកជា ២ លើកនោះនៅទឹកទី ៤គេបន្ថែមទៅលើសុខ ទូចដែលដួល ទៅហើយនោះបណ្ដាលឲ្យសន្លប់ ។ តាមពិតសំណាងមានពិន្ទុនាំមុខទៅហើយតែការបន្ថែមលើគូប្រកួតបែបនេះត្រូវអាជ្ញាកណ្ដាលកំណត់ឲ្យចាញ់តែម្ដង ។
សេង កំសត់ក្លឹបគីសែនមានរិទ្ធិប្រកួតឈ្នះឡុង ប៊ុនយីមក្លឹបសាលវ័ន្ដកីឡាដោយពិន្ទុ ក្នុងខណៈដែលចាន់ គង់ រាជក្លឹបតាព្រហ្មមានជ័យឈ្នះផាន ផាត់យុទ្ធក្លឹបសាលវ័ន្ដកីឡាដោយពិន្ទុនោះ ។
+សង្វៀនSEA-TV ពេលល្ងាច
ភ្នំពេញ:លើសង្វៀន SEA-TV ពេលល្ងាចថ្ងៃទី១៨មករាអ្នកប្រដាល់សៀវ ង៉ុយ ប្រកួតឈ្នះហេង វាសនាមកពីក្លឹបព្រៃទទឹងខេត្តបាត់ដំបងដោយពិន្ទុ ។
គូនេះប្រកួតគ្នា ៥ ទឹកហើយសៀវ ង៉ុយមានប្រៀបលើវាសនាស្ទើរតែគ្រប់ទឹកទាំង អស់តែម្ដង ។ទោះយ៉ាង ណាក៏វាសនាតស៊ូបាន ៥ ទឹកហើយចាញ់ដោយពិន្ទុប៉ុណ្ណោះ ។
ផន ផល្លាក្លឹបតាព្រហ្មមានជ័យ ប្រកួតឈ្នះរ៉ា ណាជិនក្លឹបក្រសួងការពារជាតិដោយពិន្ទុ ឯ ញ៉េ សិទ្ធ ក្លឹបអេភូ ថងកីឡាផ្ដួលពុទ្ធ សុជាតិក្លឹបពុទ្ធសេរីវង្សឲ្យសន្លប់មុនទឹកទី ៥ ដោយសារជង្គង់ ។ នេះជាលើកទី ២ ហើយដែលសុ ជាតិសន្លប់ដោយសារជង្គង់ញ៉េ សិទ្ធ ។
Subscribe to:
Post Comments (Atom)


Post a Comment