កាលពីលា្ងចថ្ងៃពុធ វីរបុរសបាល់ទាត់ក្រុមជម្រើសជាតិព័រទុយហ្គាល់ Luis Figo បានប្រកាសឈរ ឈ្មោះធ្វើជាប្រធានសមាគមបាល់ទាត់ពិភពលោកប្រជែងជាមួយលោក Sepp Blatter និង បេក្ខភាព៤រូបផ្សេងទៀតនៅក្នុងអាណត្តិក្រោយនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានរបស់ CNN អតីតសមាជិកអធិរាជស Real Madrid រូបនេះបានប្រាប់ឲ្យ ដឹងថា លោកពិតជាស្រលាញ់បាល់ទាត់ណាស់ ព្រោះវាផ្តល់អ្វីៗមកឲ្យរូបលោកបានមកដល់សព្វថ្ងៃ នេះ ហើយនៅពេលដែលលោកបានឃើញ FIFA ធ្វើអ្វីមិនបានល្អលោកពិតជាមិនសប្បាយចិត្តនោះ ទេ។ ដូចនេះលោកសង្ឃឹមថាលោកនឹងអាចកែប្រែនូវរូបភាពទាំងអស់នោះបាននៅអាណត្តិក្រោយនេះ។
Figo ធ្លាប់ត្រូវបានបោះឆ្នោតឲ្យក្លាយជាកីឡាករល្អប្រចាំឆ្នាំចំនួន ២ លើក ហើយបង្ហាញខ្លួនឲ្យក្រុម ជម្រើសជាតិព័រទុយហ្គាល់បានចំនួន ១២៧ ដង ដោយស៊ុតបញ្ចូលទីបានចំនួន ៣២ គ្រាប់។
គួរបញ្ចាក់ផងដែរថា អតីតខ្សែបម្រើវ័យ ៤២ ឆ្នាំរូវនេះគឺជាបេក្ខភាពទី៥ ហើយដែលបានដាក់ពាក្យឈរឈ្មោះធ្វើជាប្រធានសមាគមបាល់ទាត់ពិភពលោកនៅអាណត្តិក្រោយនេះ បន្ទាប់ពីប្រធាន សមាគមបាល់ទាត់ហូឡង់លោក Michael Van Praag, អតីតអគ្គលេខាធិការរងរបស់ FIFA លោក Jerome Champagne, ព្រះអង្គម្ចាស់របស់ហ្ស៊កដានី Ali Bin- Al-Hussein និង លោក David Ginola ដែលជាអតីតអ្នកការទូតរបស់ប្រទេសបារាំង៕

Post a Comment