GuidePedia

0
ក្រុម​ AC Milan បាន​ចុះ​កិច្ចសន្យា​នាំ​​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី Mattia Destro ពី​ក្រុម​គូ​ប្រជែង​ AS Roma ​ក្នុង​ក្របខ័ណ្ឌSerie A ​ជាមួយ​គ្នា។


ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Milan មិន​ទាន់​បង្ហាញ​ព័ត៌មាន​លម្អិត​​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​សេចក្ដីរាយការណ៍​​​មួយ​របស់​ Reuters ​បាន​ឲ្យ​ដឹង​ថា​ក្លិប​មួយ​នេះ​នឹង​ចុះ​កិច្ចសន្យា​លក្ខណៈ​ខ្ចី​ជើង​សិន មុន​ទិញ​ដាច់​នៅ​ក្រោយ​ចប់​រដូវ​កាល។

​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Genoa និង​ក្រុម Siena រូប​នេះ ​ស៊ុត​បាន​៥​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​តែ​៨​ប្រកួត​ប៉ុណ្ណោះ ឲ្យ​ក្រុម​​លេខ​២​ក្នុង​តារាង Roma នៅ​ក្នុង​រដូវ​កាល​នេះ។

Destro គឺ​ជា​បេក្ខភាព​មួយ​រូប ដែល​នឹង​ត្រូវ​ទៅ​លេង​ World Cup ឆ្នាំ២០១៤ នៅ​ប្រេស៊ីល​ដែរ ប៉ុន្តែ​កីឡាករ​រូប​នេះ បែរ​ជា​ធ្លាក់​ក្នុង​ជម្រើស​២៣​នាក់​​ចុង​ក្រោយ​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ទៅ​វិញ។


​AC Milan បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លិប​​ថា កីឡាករ Destro បាន​មក​ដល់​ទីក្រុង Milan ​ហើយ សម្រាប់​ការ​ធ្វើតេស្ត​សុខភាព៕

Post a Comment

 
Top