តាមប្រព័ន្ធផ្សព្វផ្សាយកីឡារបស់អ៊ីតាលីបានអោយដឹង ថា: "អធិរាជឈុតស" មានផែនការចំណាយទឹលប្រាក់យ៉ាងសន្ធឹសន្ធាប់ដើម្បីបន្ទន់ចិត្ត Juventus អោយយល់ព្រមលក់កីឡាករ Paul Pogba មកលេងនៅទឹកដី Santiago Bernabéu ក្នុងរដូវក្តៅនេះបន្ទាប់ពីជំនួយការអតីតកីឡាករ "បីសាចក្រហម" បានបញ្ជាក់ថាគាត់មិនមានផែនការណ៍លេងនៅ " សេះបង្កង់ " រហូតឡើយដោយមានក្រុម Manchester United និង "ក្រុម PSG" កំពុងចាប់អារម្មណ៍ផងដែរ។
ក្រុមម៉ាឌ្រីដកំពូលក្លិបដ៏ធំក្នុងក្របខ័ណ្ឌ La Liga អេស្ប៉ាញបានត្រៀមទឹកប្រាក់ចំនួន 100 លានអឺរ៉ូដើម្បីស្នើរទៅ Juventus ក្នុងក្របខ័ណ្ឌ Serie A អ៊ីតាលីអោយពិចារណាទិញកីឡាករ Paul Pogba ខ្សែបម្រើវ័យក្មេង ដើម្បីពង្រឹងក្រុមនៅរដូវក្តៅនេះបើយោងតាមរបាយការណ៍កាសែតប្រចាំថ្ងៃរបស់អ៊ីតាលី នៅថ្ងៃពុធទី 14 ខែមករាកន្លងទៅនេះ។
ខ្សែបម្រើអាយុ 21 ឆ្នាំរូបនេះត្រូវបានមិតិជាច្រើនលើកសរសើរថាជាខ្សែបម្រើដែលមាអនាគតភ្លឺស្វាងជាងគេនៅអឺរ៉ុបពេលខណះនេះហើយជាគោលដៅរបស់ក្លិបកំពូលជាច្រើនដែលចង់បានទៅរួមក្រុម ដោយក្រុមបិសាចក្រហម Manchester United បានបង់ខាត Pogba ទៅអោយ "Juventus" free បន្ទាប់ពីចប់កិច្ចសន្យានៅក្នុងឆ្នាំ 2012 ហើយសង្ឃឹមថានឹងដណ្តើមយកត្រឡប់មកកាន់ទឹកដី Old Trafford ជាថ្មីម្តងទៀតខណៈពេលដែលក្លិប Paris Saint - Germain ក៏មានពត៏មានទាក់ទងជាយូរដូចគ្នា។
ទោះជាយ៉ាងណា "Juventus" បានពោលពាក្យសង្កត់ធ្ងន់ថាគ្មានថ្ងៃដែលពួកគេលក់កីឡាករជម្រើសជាតិបារាំងរូបនេះជាដាច់ខាត ក៏ប៉ុន្តែជំនួយការ Pogba បានចេញមកសម្ភាសថ្មីនេះថាកីឡាករនៅក្នុងការគ្រប់គ្រងរបស់ពួកគេមិនមាគំរោងលេងនៅពហុកីឡដ្ឋានរបស់ Juventus ជារៀងរហូតជាក់ជាមិនខានទើបធ្វើអោយ "អធិរាជឈុតស" ត្រៀមខ្លួនជាស្រេចក្នុងការចំណាយចំនួនទឹកប្រាក់ជាច្រើនដើម្បីទិញអតីតកីឡាករ "បីសាចក្រហម" មកលេងនៅទឹកដី Santiago Bernabéu ក្នុងរដូវក្តៅនេះជាបន្តតទៀត៕

Post a Comment