GuidePedia

0
គ្រូ​បង្វឹក​របស់​ក្រុម Borussia Dortmund​លោក Jurgen Klopp​បាន​អះអាងថា លោក​មិន​ចាប់អារម្មណ៍​នោះ​ទេ​នឹង​ការប្រកួត​បាល់ទាត់​អឺរ៉ុប Champions Leagu​ប៉ុន្តែ​ក្រុម​របស់​លោក​មិនអាច​បណ្តោយ​ឲ្យ​ក្រុម​របស់​ខ្លួនឯង​ឃ្លាត​ចាក​ផុតពី​ការប្រកួត​មួយ​នេះ បាន​នោះទេ។


គួរ​ឲ្យ​ដឹងថា ក្រោយ​បញ្ចប់​យុទ្ធនាការ​ពាក់កណ្តាល​ទី​១​នៃ​រដូវ​កាល​បាល់ទាត់​អាល្លឺម៉ង់ ក្រុម Dortmund​បាន​ឈរ​នៅ​បាត​តារាង​ក្រុម League រួមគ្នា ក្រោយ​រក​បាន​១៥​ពិន្ទុ​ប៉ុណ្ណោះ​ពី​១៧​ប្រកួត ពោលគឺ​រក​បាន​រហូត​ដល់​ទៅ​៣០​ពិន្ទុ តាម​ពីក្រោម​ក្រុម​កំពូល​តារាង Bayern Munic។

ថ្វីត្បិតតែ​ធ្លាក់​ទម្រង់​លេង​នៅ​ការប្រកួត​បាល់ទាត់​ក្នុងស្រុក​យ៉ាង​ណាក្តី ប៉ុន្តែ​ក្រុម BVB មាន​សមត្ថភាព​អាច​ឡើង​ដល់​ការប្រកួត​វគ្គ​ Khockout​នៃ​ការប្រកួត Champions League​ជា​កន្លែង​ដែល​ពួកគេ​ជួប​ជាមួយ​ក្រុម Juventus។

ទោះបីជា​យ៉ាងណាក៏ដោយ Klopp បាន​និយាយថា លោក​មិនបាន​ចាប់អារម្មណ៍​នោះ​ឡើយ នឹង​លទ្ធផល​នៅ​ការប្រកួត​បាល់ទាត់​អឺរ៉ុប ប៉ុន្តែ​លោក​ក៏​មិន​បណ្តែត​បណ្តោយ​ឲ្យ​ក្រុម​របស់​លោក​ធ្លាក់​ក្នុង​អន្លង់​ជ្រៅ​នោះដែរ។

លោក​បាន​និយាយ​ប្រាប់​កាសែត Bild​ថា លោក​មិន​ចាប់អារម្មណ៍​ទាល់តែ​សោះនឹង​ការប្រកួត Champions League​។ លោក​បាន​បន្តទៀតថា លោក​លេង​បាន​១៧​ប្រកួត​រួចមកហើយ តែ​កីឡាករ​កូនក្រុម​ទាំងអស់​ធ្វើ​មិន​បាន​ល្អ​ទាល់តែ​សៅ ដូច្នេះ​ហើយ យើងទាំងអស់គ្នា​ត្រូវតែ​ខិតខំ​តទៅទៀត៕

Post a Comment

 
Top