ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានយកឈ្នះក្រុមខេត្តត្បូងឃ្មុំយ៉ាងចាស់ដៃ៧ទល់០ ក្នុងថ្ងៃបើកឆាកវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Hun Sen-Cup ដែលបានចាប់ផ្តើមប្រកួតនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ដែលលេងនៅសាលាបាល់ទាត់បាទីនោះ។ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងខេត្តត្បូងឃ្មុំថិតនៅក្នុងពូលA។ គ្រាន់តែការប្រកួតក្នុងតង់ទី១ ក្រុមប៉ូលីស ស៊ី ៤ ទល់ ០ ទៅហើយ ហើយមកដល់តង់ទី២ ប៉ូលីសរកបាន៣គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតបានទទួលជ័យជំនះលើក្រុមខេត្តត្បូងឃ្មុំ៧ទល់០។ពូលA នេះដែរ ក្រុមAlbirex Niigata ក៏បានបំបាក់ក្រុមខេត្តក្រចេះយ៉ាងធ្ងន់ធ្ងរណាស់ដែរគឺ១០ ទល់០ឯណោះ។ នៅតង់ទី១ Albirex Niigata រកបានតែ១គ្រាប់ទេ ប៉ុន្តែ៤៥នាទីនៃតង់ទី២ Albirex Niigata រកបាន៩ គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតលទ្ធផលក្រចេះចាញ់០ទល់១០។ចំពោះការប្រកួតក្នុងពូលB វិញ ក្រុមបៀលប្រាយយូណាយធីត ឈ្នះក្រុមខេត្តកំពត៥ទល់០។ ការប្រកួតក្នុងតង់ទី១ បៀលប្រាយនាំមុខមុន ២គ្រាប់ ហើយនៅក្នុងតង់ទី២ បៀលប្រាយរកបាន៥ គ្រាប់បន្ថែមទៀតធ្វើឲ្យចប់ការប្រកួតបៀលប្រាយឈ្នះ៥ទល់០។ប្រកួតក្នុងពូល B នេះដែរ ក្រុមគីរីវង់សុខសែន បានត្រឹមលេងស្មើជាមួយក្រុម Tri Asia ១ ទល់ ១ ប៉ុណ្ណោះ។ នៅតង់ទី ១ Tri Asia នាំមុខមុន ១ ទល់ ០ តែតង់ទី ២ គីរីវង់សុខសែនជ័យតាមយកស្មើបានវិញ។ដូច្នេះក្នុងពូលA និងពូលB ក្រុមដែលរកបាន៣ពិន្ទុក្នុងដៃ មានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ , ក្រុម Albirex Niigata និងក្រុមបៀលប្រាយយូណាយធីត។ ចំណែក ក្រុមគីរីវង់សុខសែននិងក្រុម Tri Asia បាន១ពិន្ទុម្នាក់៕
Subscribe to:
Post Comments (Atom)
Post a Comment