GuidePedia

0
លោក Diego Simeone​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​ក្រុម Atletico Madrid​នឹង​អាច​រស់រាន​ឡើងវិញ​ពី​បរាជ័យ ​០-១​កាលពី​ថ្ងៃ​ពុធ​ជាមួយ​ក្រុម ​Barcelona​ពេល​ដែល​ក្រុម​ទាំង​២ ជួបគ្នា​ម្តងទៀត​នៅ​ការប្រកួត​ប្រកួត​ជើង​ទី​២ Copa del Rey។


ការ​ស៊ុត​បាល់​ផ្លាត​របស់​កីឡាករ Lionel Messi ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​លោក បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក ធ្វើ​ការ​នាំ​មុខ​មុន សម្រាប់​ការប្រកួត​នៅ​ក្នុង​ទឹកដី Camp Nou​។​

ខណៈ​នោះ​ដែរ លោក Simeone អះអាងថា ក្រុម​របស់​លោក​មានឱកាស​ច្រើនជាង​ក្រុម​ម្ចាស់ផ្ទះ​នោះ ហើយ​លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រុម​របស់​លោក​នឹង​អាច​សងសឹក​វិញ ពី​បរាជ័យ​មួយ​នេះ ហើយ​នឹង​អាច​ឆ្លង​ផុត​ការប្រកួត​មួយ​នេះ ជាក់​ជាពុំខាន​ឡើយ​។​

លោក​បាន​និយាយប្រាប់​អ្នកកាសែត​ថា វា​មិន​ដូចជា​ការប្រកួត​លើក​មុន​ជាមួយ​ពួកគេ​នោះ​ឡើយ ។ យើង​ការពារ​បាន​រឹងមាំ ដោយ​គ្រាន់តែ​មិនសូវមាន​ការវាយលុក​ច្រើន​បន្តិច​ប៉ុណ្ណោះ ព្រោះតែ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ពួកគេ ម្យ៉ាងវិញទៀត​ការប្រកួត​មួយ​នេះ គ្រប់គ្រង​បាន​ទាំងស្រុង​ដោយ​ក្រុម Barcelona។


លោក Simeone បាន​បន្តទៀតថា ក្រុម​របស់លោក​ធ្លាប់បាន​រំពឹងទុក​ថា នឹង​ទទួល​បាន​លទ្ធផល ៤-០ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុម Barcelona​លេង​បាន​ល្អ​ជាង​មុន​ឆ្ងាយ ពិសេស​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ។

ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក Simeone ដែល​ក្រុម Atletico Madrid​របស់លោក បាន ឡើងមក​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​ជាមួយ​ជ័យជំនះ​៤-២​នៅ​ការប្រកួត​ទាំងពីរ​ជើង​លើ​ក្រុម​ Real Madrid​នោះ បាន​បញ្ជាក់​ថា ការប្រកួត​ជើង​ទី​២​មិន​ងាយស្រួល​ឡើយ ពិសេស​សម្រាប់​ក្រុម Barcelona៕

Post a Comment

 
Top