GuidePedia

0
អ្នក​ប្រដាល់​គួ​ន ប៊ុន​ហ៊ីម ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង នៅ​ថ្ងៃ​សុក្រ​ទី​២៣​មករា​នេះ ត្រូវ​ជួប​ប្រកួត​ជាមួយ​ឆាំ រ៉ែ​ម អ្នក​ប្រដាល់​ក្លឹប​ព្រះខ័ន​រាជ​លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ។
ប៉ុន សុ​ភាន ជួប ចាន់ សុខ​ហួន


នេះ​ជា​ជំនួប​លើក​ទី​២​របស់​ប៊ុន​ហ៊ីម ក្នុង​ការ​ប្រកួត​ជាមួយ​ឆាំ រ៉ែ​ម។ កាលពី​ជួបគ្នា​លើកដំបូង​(២៩​មិថុនា​២០១៤) ក្នុង​ជម្រុះ​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ទម្ងន់​៥៧​គីឡូក្រាម​នោះ ប៊ុន​ហ៊ីម វាយ​ចាញ់​ឆាំ រ៉ែ​ម​ដាច់​តែម្តង។ ដូច្នេះ ការ​ជួបគ្នា​លើក​ទី​២​នេះ​ពុំ​ដឹង​ថា គួ​ន ប៊ុន​ហ៊ីម​គេ​អាច​សងសឹក​យកឈ្នះ​ឆាំ រ៉ែ​ម​បាន​ឬ​អត់​នោះទេ​?

ឆាំ រ៉ែ​ម ជា​ម្ចាស់​ខ្សែក្រវាត់ ខណៈ​ដែល​ប៊ុន​ហ៊ីម​ជា​អ្នក​ប្រដាល់​ដែល​គ្មាន​ស្អី​បន្តិច​នោះ ពិបាក​នឹង​យកឈ្នះ​ណាស់។ ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ ឆាំ រ៉ែ​ម​វាយ​មិនដែល​ចាញ់ ឡើយ ដែល​ការប្រកួត​ចុងក្រោយ​គេ​នេះ គេ​បាន​ផ្តួល​យស់ សំ​អាល់ អ្នក​ប្រដាល់​ក្លឹប​ឃ្លាំងមឿង​កីឡា ក្នុង​ទឹក​ទី​២។ ហេតុនេះ ឆាំ រ៉ែ​ម គេ​មិនធម្មតា​នោះ​ឡើយ។

ប៊ុន​ហ៊ីម គេ​មានតែ​ចិត្ត​ប្រដាល់​ធំ​ប៉ុណ្ណោះ ឯ​បញ្ហា​ស្នៀត បច្ចេកទេស គឺ​មិន​ដល់​ឆាំ រ៉ែ​ម​ទេ។ ការប្រកួត​ចុងក្រោយ​នេះ ប៊ុន​ហ៊ីម វាយ​ចាញ់​អ៊ឹង បូរ៉ា អ្នក​ប្រដាល់​ក្លឹប​គុជ​សា​កីឡា​ដោយ​ពិន្ទុ។ បើ​តាម​ក្រុម​អ្នកវិភាគ​ប្រដាល់​ថា គួ​ន ប៊ុន​ហ៊ីម មិន​មាន​សំណាង​ឈ្នះ ឆាំ​រ៉ែ​ម នោះ​ឡើយ​សម្រាប់​ការ​ជួបគ្នា​លើក​នេះ។

មាស ឆូ​យ អ្នក​ប្រដាល់​ក្លឹប​សុភា​នូ​មានជ័យ នឹង​ឡើង​សងសឹក​សល់​រី​ប៊ែ​ល​អ្នក​ប្រដាល់​ក្លឹប​កុសល​កីឡា។ កាលពី​ជួបគ្នា​លើក​មុន​(១១​មករា​២០១៥) មាស ឆូ​យ វាយ​ចាញ់​រី​ប៊ែ​ល​ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ។

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ដោយសារ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា​នោះ ការ​ឈ្នះ ឬ ចាញ់​នោះ មិនអាច​កំណត់​បានទេ ព្រោះ​ពួកគេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា។ ដូច្នេះ​ចាំ​មើល​តើ​មាស ឆូ​យ អាច​សងសឹក​រី​ប៊ែ​ល​បានសម្រេច​ឬ​អត់?

ប៉ុន សុ​ភាន អ្នក​ប្រដាល់​ក្លឹប​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា និង ចាន់ សុខ​ហួន អ្នក​ប្រដាល់​ក្លឹប​និរោធ​មានជ័យ នឹង​ជួបគ្នា​ម្តង​ទៀត។ ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ចំនួន​បី​លើក​ហើយ កន្លងមក ដោយ​សុភាន​ឈ្នះ​២​ដោយ​ពិន្ទុ​២​ដង នាង​ចាញ់​សុខ​ហួន​ដោយ​ពិន្ទុ​ម្តង។

កាលពី​មុនគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ទេ តែ​ពេលនេះ​ពួកគេ​វាយ​ក្នុង​ទម្ងន់​៧៣​គីឡូក្រាម។ ការប្រកួត​ក្នុង​ទម្ងន់​ធ្ងន់​បែបនេះ ចាន់ សុខ​ហួន គេ​កាន់តែ​ស្ពឹក​និង​យឺត​ជាង​មុន​ទៅទៀត។

ចាន់ សុខ​ហួន ទោះបី​យឺត​ក្តី ក៏​ប៉ុន សុ​ភាន​យ៉ាប់​ក្នុង​ការ​យកឈ្នះ​គេ​ដែរ។ កាលពី​ថ្ងៃទី​១១​មករា​កន្លងមក​នេះ សុខ​ហួន បាន​ផ្តួល​វុ​ធ សំណាង អ្នក​ប្រដាល់​ក្លឹប​ពោធិ​ជ័យ​កីឡា​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ដែរ។ ចំណែក​ការប្រកួត​ចុងក្រោយ​របស់​សុ​ភាន​វិញ គឺ​វាយ​ឈ្នះ​ចក់ ចាន់ អ្នក​ប្រដាល់​ក្លឹប​បង្ក្រាប​គ្រឿងញៀន​ខេត្តរតនគិរី ក្នុង​ទឹក​ទី​២​ដែរ ក្នុង​ការ​ប្រកួត​វាយ​ក្នុង​ទ្រុង​នោះ។ ទោះជា​យ៉ាងណា ពីរ​នាក់​នេះ​នរណា​ឈ្នះ នរណា​ចាញ់​ក៏ដោយ ក៏​សុទ្ធតែ​យ៉ាប់​ដូចគ្នា និង​ទ្រោម​ខ្លួន​ដូចគ្នា​ដែរ។ ចាំ​មើល តើន​រណា​ឈ្នះ?

ធាន ពុធ អ្នក​ប្រដាល់​ក្លឹប​កុមារ​ទេព​មាន​រិ​ទ្ធ ត្រូវ​ប្រកួត​ជាមួយ​ម៉ន រិទ្ធី អ្នក​ប្រដាល់​ក្លឹប ការិយាល័យ​ទី​៥ កងទ័ពជើងគោក។ ពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។ មិន​ដឹង​ថា អ្នកណា​ជួប​សំណាងល្អ អ្នកណា​ជួប​សំណាងអាក្រក់​នោះ​ឡើយ៕

Post a Comment

 
Top