GuidePedia

0
Diego Costa ​ត្រូវ​បានសហព័ន្ធ​កីឡា​បាល់ទាត់​​អង់គ្លេស (FA) ​រក​ឃើញ​ថា​ពិត​ជា​បង្ក​កំហុស​ចេតនា​ទៅ​លើ​ខ្សែ​ការពារ Emre Can ​របស់​ Liverpool មែន​ ហើយ​ក៏​ត្រូវ​ទទួល​ពិន័យ​៣​ប្រកួត​ដែរ។


បន្ទាប់​ពី​មាន​ការ​តវ៉ា​ច្រើន​ពី​សំណាក់​​គ្រូ​បង្វឹក​ Liverpool ​ក៏​ដូច​ជា​អ្នក​គាំទ្រ​ទូទៅ​ ខាង​ FA ​បាន​ហៅ​អាជ្ញាកណ្ដាល​ Michael Oliver ​មក​សាកសួរ​និង​បាន​ចាក់​វីដេអូ​ឃ្លីប​ក្នុង​ការ​ប្រកួត​នោះ​ឡើង​វិញ ក៏​រក​ឃើញ​ថា​ Costa ​ពិត​ជា​ជាន់​ជើង​ Can ​ដោយ​ចេតនា​មែន មិន​មែន​ដូច​ពាក្យ​លោក Jose Mourinho ​បាន​និយាយ​នោះ​ទេ។ ខណៈ​ដែល​ការ​ជាន់​ជើង​នេះ​ក៏​មិន​មែន​តែ​ម្ដង​នោះ​ដែរ​ក្នុង​ប្រកួត​កាល​ពី​ម្សិលមិញ​នោះ ពោល​គឺ​ Costa ​ជាន់​ជើង​ Can ​នៅ​នាទី​ទី​១២ ​ហើយ​ក៏​បាន​ជាន់​ជើង​ Martin Skrtel ​ទៀត​ដែរ​នៅ​នាទី​ទី​៥៥។ រឿង​២​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ FA ​សម្រេច​ចិត្ត​ដាក់​ពិន័យ​អតីត​ខ្សែ​ប្រយុទ្ធ​ Atletico Madrid ​រូប​នេះ​ដល់​ទៅ​៣​ប្រកួត។


អវត្តមាន​៣​ប្រកួត​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិអេស្ប៉ាញ​​រូប​នេះ ​មាន​ន័យ​ថា​រូប​គេ​មិន​បាន​ជួយ​ក្រុម Chelsea ​ពេល​ប៉ះ Manchester City ​នៅ​ថ្ងៃ​សៅរ៍​នេះ​នោះ​ទេ។ Diego Costa ​បច្ចុប្បន្ន​នេះ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ជាង​គេ​នៅ​ Premier League ​ព្រោះ​​អាច​រក​គ្រាប់​បាល់​បាន​១៧​គ្រាប់​មក​ហើយ លើស​ខ្សែ​ប្រយុទ្ធ Aguero ​របស់​ Manchester City ​ដែល​ទើប​តែ​រក​បាន​១៤​គ្រាប់ ៕

Post a Comment

 
Top