GuidePedia

0
អ្នក​ចាត់ការ​របស់​ក្លិប ​Real Madrid​លោក​Carlo Ancelotti ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​អ្នក​សម្រេច​បាន​ជោគជ័យ​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់​ ក្រោយ​លោក​ទទួល​បាន​ការតែងតាំង​ជា​គ្រូ​បង្វឹក​ឆ្នើម​របស់​អ៊ីតាលី នៅ​ក្នុង​ពិធី​មួយ​ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ចន្ទ ​នៅ​សាល​ធំ​ Palazzo Vecchio ​ទីក្រុង Florence​ ប្រទេស​អ៊ីតាលី។


លោក​Ancelotti ដែល​បាន​តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​នៅ​ការប្រកួត​World Cup ​ឆ្នាំ​១៩៩០​នោះ​ ធ្លាប់​ធ្វើជា​ប្រធាន​ក្រុម​ Roma អំឡុង​អាជីព​បាល់ទាត់​រយៈពេល​៨​ឆ្នាំ​របស់​លោក​នៅ​ក្នុង​ទឹកដី​Stadio Olimpico ​គឺ​នៅមុន​ពេល​ដែល​លោក​ផ្លាស់​អាជីព​មក​ជា​អ្នកចាត់ការ​វិញ​នោះ។

ឥឡូវ​នេះ គ្រូ​បង្វឹក​វ័យ​៥៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ផ្តល់​តំណែង​មួយ​នៅ​ក្នុង​តារាង​កិត្តិយស​ Italian Football Hall of Fame។

គួរ​ឲ្យ​ដឹង​ថា អាជីព​បាល់ទាត់​របស់​លោក បាន​ចាប់ផ្ដើម​កាលពី​៣៩​ឆ្នាំ​មុន​ក្នុង​ឆ្នាំ​១៩៧៦​ក្នុង​ក្រុម​យុវជន​របស់​ក្លិប​ Parma គឺ​នៅ​មិន​ពេល​ផ្ទេរ​ទៅកាន់​ក្លិប​Roma ​ក្នុង​ឆ្នាំ​១៩៧៩។ លោក​លេង​បាន​២៦​លើក​ផង​ដែរ ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី។

ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ប្តូរ​អាជីព​មក​ការងារ​ចាត់ការ​វិញ​ លោក Ancelotti ធ្លាប់​បាន​គ្រប់គ្រង​ក្លិប​បាល់ទាត់​ធំៗ​ជាច្រើន​នៅ​លើ​ពិភពលោក​ ក្នុង​នោះ​រួម​មាន​ក្លិប​Parma ដែល​ជា​ក្លិប​អាជីព​លើកដំបូង​របស់​លោក ក្លិប Juventus, AC Milan, Chelsea, Paris St Germain និង​ក្លិប​បច្ចុប្បន្ន Real Madrid ជា​កន្លែង​ដែល​គេ​បាន​ចាត់ទុក​លោក​ថា ជា​គ្រូ​បង្វឹក​ដ៏​ឆ្នើម​មួយ​រូប​នោះ។


នៅក្នុង​ពិធី​នោះដែរ លោក Diego Maradona ដែលជា​អតីត​វីរបុរស​បាល់ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន​នោះ ទទួល​បាន​ការតែងតាំង​ជា​កីឡាករ​បរទេស​ឆ្នើម​របស់​អ៊ីតាលី ​ហើយ​កីឡាករ ​Fabio Cannavaro គឺជា​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ប្រទេស​អ៊ីតាលី៕

Post a Comment

 
Top