ក្លិបបិសាចក្រហម Manchester United អាចនឹងទទួលបានជំនួយពីដៃគូឧបត្ថម្ភថ្មីគឺក្រុមហ៊ុន Adidas ដើម្បីទិញយកកំពូលតារាឆ្នើមរបស់ពិភពលោក Lionel Messi ពីក្លិប FC Barcelona។ នេះបើតាមកាសែត Metro របស់អង់គ្លេសបានចេញផ្សាយ។
Man Utd បានចូលរួមប្រជែងជាមួយក្លិប Chelsea ក្នុងការតាមប្រមាញ់យក Messi ដោយបានឮដំណឹងថា កីឡាករឆ្នើមជម្រើសជាតិអាហ្សង់ទីនរូបនេះ អាចនឹងចាកចេញពីកីឡាដ្ឋាន Camp Nou។
Adidas ដែលជាក្រុមហ៊ុនឧបត្ថម្ភ Messi នឹងក្លាយជាអ្នកផ្គត់ផ្គង់ឈុតឯកសណ្ឋានរបស់ក្រុមបិសាចក្រហមនៅរដូវកាលក្រោយ។ ដូច្នេះទើបពួកគេចង់បានទាំង២ រួមបញ្ចូលគ្នាតែម្ដង គឺ Messi លេងឲ្យ Man Utd។
តាមរបាយការណ៍កាសែតខាងលើ Adidas មានបំណងផ្ដល់លុយបន្ថែមទៀត ដើម្បីជួយដល់ Man Utd មានលទ្ធភាពទិញយក Messi ក្នុងតម្លៃ ២០០លានផោន (ជាង៣០២លានដុល្លារ) ផ្ដាច់កិច្ចសន្យាពីក្លិប Barcelona តែម្ដង និងផ្ដល់លុយមួយចំនួនទៀតសម្រាប់ថ្លៃឈ្នួលប្រចាំសប្ដាហ៍។
ដូច្នេះយើងរងចាំមើលថា តើពាក្យចរចាមអារាមខាងលើនេះ អាចទៅរួចឬមួយយ៉ាងណា? បើពិតមែននោះ តើ Messi អាចស្រោចស្រង់ ក្រុមបិសាចក្រហមឲ្យវិលទៅរករជ្ជកាលមាសដូចសម័យកាលលោកSir Alex Ferguson នៅដឹកនាំបានដែរឬទេ?



Post a Comment