អ្នកប្រដាល់ Carl Frochបានអះអាងថា លោកចង់ជួបជាមួយកីឡាករ Bernard Hopkins ប្រសិនបើអ្នកប្រយុទ្ធជើងចាស់អាមេរិកម្នាក់នេះ បើកភ្លើងខៀវឲ្យសម្រាប់ការប្រកួតលើកដំបូងរបស់គាត់ក្នុងវ័យ៥០ឆ្នាំ។កំពូលអ្នកប្រយុទ្ធមកពីទីក្រុង Nottingham រដ្ឋវែលស៍ម្នាក់នេះ បានទទូចឥតឈប់ឈរសុំឲ្យមានការប្រកួតមួយនឹងកីឡាករ Julio Cesar Chavezនៅក្នុងទីក្រុងឡាសវេហ្គាស់ សហរដ្ឋអាមេរិក ប៉ុន្តែនៅពេលនេះ លោកនូវមានជម្រើសមួយផ្សេងទៀត សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់របស់លោកនៅក្នុងរដូវកាលក្តៅនេះ ជាមួយតោកញ្ចាស់ Hopkins។តែយ៉ាងណាក៏ដោយ អ្នកប្រដាល់ Frochលែងមានភាពអំណត់ទៀតហើយទាក់ទិននឹងបញ្ហាផ្លូវច្បាប់ ក្នុងការបញ្ចប់ការប្រកួតជាមួយកីឡាករ Chavez ដែលបានរងរបួសស្រាលត្រង់កែងដៃរបស់លោកអំឡុងពេលហ្វឹកហាត់ ជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កាលបរិច្ឆេទប្រកួតកំណត់រួចរបស់លោកនៅថ្ងៃទី២៨ខែ មីនាខាងមុខនេះ។ដំណើរផ្លាស់ប្តូរនេះដែរ បានកើតមានឡើង ចំពេលដែលកីឡាករ Hopkinsដែលបានឈានចូលវ័យ៥០ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះ បានប្រកាសឲ្យដឹងពីបំណងប្រាថ្នាចុងក្រោយរបស់លោក ចង់ឡើងសង្វៀនយ៉ាងហោចម្តងទៀត មុនពេលប្រកាសចូលនិវត្តន៍។ដូច្នេះហើយជម្រើសចុងក្រោយរបស់កីឡាករ Frochអាចនឹងទទួលយកការប្រកួតមួយដែលនឹងរៀបចំឡើងនៅក្នុងសង្វៀន City Ground នៃទីក្រុងកំណើត Nottingham ឬអាចជានៅលើសង្វៀន MGM Grand Garden Arena ទីក្រុងឡាសវេហ្គាស់ នាពាក់កណ្តាលខែមេសាខាងមុខនេះ៕
Subscribe to:
Post Comments (Atom)
Post a Comment