GuidePedia

0
អ្នក​ប្រដាល់​ Carl Froch​បាន​អះអាង​ថា លោក​ចង់​ជួប​ជាមួយ​កីឡាករ ​Bernard Hopkins ប្រសិនបើ​អ្នក​ប្រយុទ្ធ​ជើងចាស់​អាមេរិក​ម្នាក់​នេះ បើកភ្លើង​ខៀវ​ឲ្យ​សម្រាប់​ការប្រកួត​លើកដំបូង​របស់​គាត់​ក្នុង​វ័យ​៥០​ឆ្នាំ។


កំពូល​អ្នក​ប្រយុទ្ធ​មកពី​ទីក្រុង Nottingham រដ្ឋ​វែ​លស៍​ម្នាក់នេះ បាន​ទទូច​ឥត​ឈប់ឈរ​សុំ​ឲ្យ​មានការ​ប្រកួត​មួយ​នឹង​កីឡាករ Julio Cesar Chavez​នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស់ សហរដ្ឋអាមេរិក ប៉ុន្តែ​នៅ​ពេលនេះ លោក​នូវ​មាន​ជម្រើស​មួយ​ផ្សេងទៀត សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​របស់​លោក​នៅក្នុង​រដូវ​កាល​ក្តៅ​នេះ ជាមួយ​តោ​កញ្ចាស់ Hopkins។

តែ​យ៉ាងណាក៏ដោយ អ្នក​ប្រដាល់ Froch​​​លែង​មាន​ភាព​អំណត់​ទៀតហើយ​ទាក់ទិន​នឹង​បញ្ហា​ផ្លូវច្បាប់ ក្នុង​ការ​បញ្ចប់​ការប្រកួត​ជាមួយ​កីឡាករ Chavez ​ដែល​បាន​រង​របួស​ស្រាល​ត្រង់​កែងដៃ​របស់​លោក​អំឡុង​ពេល​ហ្វឹកហាត់​ ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កាលបរិច្ឆេទ​ប្រកួត​កំណត់​រួច​របស់​លោក​នៅ​ថ្ងៃ​ទី​២៨​ខែ ​មីនា​ខាងមុខនេះ។

ដំណើរ​ផ្លាស់ប្តូរ​នេះដែរ បាន​កើតមានឡើង ចំ​ពេល​ដែល​កីឡាករ Hopkins​ដែល​បាន​ឈាន​ចូល​វ័យ​៥០​ឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នោះ បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​ប្រាថ្នា​ចុងក្រោយ​របស់​លោក ចង់​ឡើង​សង្វៀន​យ៉ាងហោច​ម្តង​ទៀត មុនពេល​ប្រកាស​ចូលនិវត្តន៍។


ដូច្នេះហើយ​ជម្រើស​ចុងក្រោយ​របស់​កីឡាករ Froch​អាច​នឹង​ទទួល​យក​ការប្រកួត​មួយ​ដែល​នឹង​រៀបចំឡើង​នៅក្នុង​សង្វៀន City Ground នៃ​ទីក្រុង​កំណើត Nottingham ឬ​អាច​ជា​នៅលើ​សង្វៀន MGM Grand Garden Arena ទីក្រុង​ឡាស​វេ​ហ្គាស់ នា​ពាក់កណ្តាល​ខែមេសា​ខាងមុខ​នេះ៕

Post a Comment

 
Top