អ្នកប្រដាល់ Bermane Stiverne បានចេញពីមន្ទីរពេទ្យ University Medical Centre វិញហើយជាកន្លែងដែលគាត់ទទួលការព្យាបាលដោយសារកង្វះខាតជាតិទឹកក្នុងខ្លួន ក្រោយបាត់បង់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC របស់លោកទៅឲ្យកីឡាករ Deontay Wilder កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ។កីឡាករ Stiverne ទំនងជាបានបាក់ស្បាតខ្លាំងបំផុត ពោលគឺមិនដូចជាកីឡាករដែលធ្លាប់យកឈ្នះកីឡាករ Chris Arreola២លើកដើម្បីខ្សែក្រវាត់របស់លោកនោះទេ ក្រោយពេលដែលគាត់ចាញ់ការប្រកួតដោយពិន្ទុនៅលើសង្វៀន MGM Grand ទីក្រុងឡាសវេហ្គាស់។គាត់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ដើម្បីព្យាបាល ការបាត់បង់ជាតិទឹកច្រើនបំផុតនៅក្នុងខ្លួន ខណៈដែលអ្នកផ្គូផ្គងរបស់គាត់គឺលោក Don King បាននិយាយថា អតីតជើងឯកប្រដាល់ Larry Holmes បានផ្ញើសារមកលោក អំឡុងការប្រកួតដើម្បីឲ្យលោកយកទឹកចាក់លើកីឡាករ Stiverne ឲ្យបានច្រើនបំផុត។លោក King បាននិយាយប្រាប់ Yahoo Sports ថាលោក Larry Holmes គឺមនុស្សដែលធ្លាប់ឆ្លងកាត់បញ្ហានេះ ហើយក្រោយពីទទួលបានដំណឹងនេះលោក ក៏នាំកីឡាករ Stiverne ទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ខណៈនោះដែរ កីឡាករ Wilder នឹងត្រូវថតមើលផងដែរ ដើម្បីកំណត់ឲ្យបានច្បាស់ថាគាត់មានបានបាក់ប្រអប់ដៃស្តាំរបស់គាត់ឬយ៉ាងអំឡុងការប្រកួតដ៏ស្វិតស្វាញមួយនេះ៕
Subscribe to:
Post Comments (Atom)
Post a Comment