GuidePedia

0
អ្នក​ប្រដាល់​ Bermane Stiverne បាន​ចេញពី​មន្ទីរពេទ្យ ​University Medical Centre វិញ​ហើយ​ជា​កន្លែង​ដែល​គាត់​ទទួល​ការ​ព្យាបាល​ដោយសារ​កង្វះខាត​ជាតិ​ទឹក​ក្នុង​ខ្លួន ​ក្រោយ​បាត់បង់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក ​WBC របស់​លោក​ទៅ​ឲ្យ​កីឡាករ​ Deontay Wilder ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លងទៅ។


កីឡាករ Stiverne ទំនងជា​បាន​បាក់ស្បាត​ខ្លាំង​បំផុត ពោល​គឺ​មិន​ដូចជា​កីឡាករ​ដែល​ធ្លាប់​យកឈ្នះ​កីឡាករ ​Chris Arreola​២​លើក​ដើម្បី​ខ្សែក្រវាត់​របស់​លោក​នោះ​ទេ ក្រោយ​ពេល​ដែល​គាត់​ចាញ់​ការប្រកួត​ដោយ​ពិន្ទុ​នៅ​លើ​សង្វៀន MGM Grand ទីក្រុង​ឡាស​វេ​ហ្គាស់។

គាត់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក ដើម្បី​ព្យាបាល ការបាត់បង់​ជាតិ​ទឹក​ច្រើន​បំផុត​នៅក្នុង​ខ្លួន ខណៈ​ដែល​អ្នក​ផ្គូផ្គង​របស់​គាត់​គឺ​លោក​ Don King បាន​និយាយ​ថា អតីត​ជើងឯក​ប្រដាល់​ Larry Holmes បាន​ផ្ញើ​​សារ​មក​លោក អំឡុង​ការប្រកួត​ដើម្បី​ឲ្យ​លោក​យក​ទឹក​ចាក់​លើ​កីឡាករ ​Stiverne ឲ្យ​បាន​ច្រើន​បំផុត។


លោក​ King​ បាន​និយាយ​ប្រាប់​ Yahoo Sports ​ថា​លោក​ Larry Holmes គឺ​មនុស្ស​ដែល​ធ្លាប់​ឆ្លងកាត់​បញ្ហា​នេះ ហើយ​ក្រោយពី​ទទួល​បាន​ដំណឹង​នេះ​លោក ក៏​នាំ​កីឡាករ Stiverne ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់។

ខណៈ​នោះ​ដែរ កីឡាករ Wilder នឹងត្រូវ​ថត​មើល​ផង​ដែរ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ថា​គាត់​មានបាន​បាក់​ប្រអប់​ដៃស្តាំ​របស់​គាត់​ឬ​យ៉ាង​អំឡុង​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នេះ៕

Post a Comment

 
Top