GuidePedia

0
ព្រឹត្តិការណ៍​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​Hun Sen-Cup ឆ្នាំ​២០១៥​នេះ​ ទោះជា​នៅសល់​មួយ​ប្រកួត​ម្នាក់ទៀត​ក្តី សម្រាប់​ពូ​ល​C​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ក្រុម​ភ្នំពេញ​ក្រោ​ន និង​ក្រុម​បឹង​កេត​អង្គរ​FC នឹង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ខណៈ​ដែល​ក្រុម​ការពារ​ជាតិ​និង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង នឹង​ជ្រុះ​ធ្លាក់​ហាលអាវ​ត្រឹមនេះ។


ក្រុម​ការពារជាតិ និង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង បាត់បង់​ឱកាស​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ ហើយ​បន្ទាប់ពី​លេង​២ ប្រកួត​ជួប​បរាជ័យ​ទាំង​២ ប្រកួត​នោះ ឯ​ភ្នំពេញ​ក្រោ​ន និង​ក្រុម​បឹងកេត​អង្គរ​FC២​ប្រកួត​ឈ្នះ​ទាំងពីរ​ប្រកួត។

ក្នុង​ព្រឹត្តិការណ៍ Hun Sen-Cup​ឆ្នាំ​២០១៥​នេះ ក្រុម​ការពារ​ជាតិ​ដែល​ធ្លាប់​ឈ្នះ​តំណែង​ជើងឯក Hun Sen-Cup ២០១០ ហើយក៏​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង League​នោះ ឆ្នាំ​ជួប​សំណាង​មិនល្អ​ដោយ​ស្ថិតនៅ​ពូ​ល C ជាមួយ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោ​ន​និង​បឹងកេត​អង្គរ FC រួម​ជាមួយ​ក្រុម​ខ្សោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង។

សល់​មួយ​ប្រកួត​ទៀត​របស់​ការពារជាតិ ដែល​ជួប​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង​នោះ ទោះ​ក្រុម​មួយ​ណា​ឈ្នះ​ក្រុម​មួយ​ណា​ចាញ់ ក៏​ហាលអាវ​ដូចគ្នា​ដែរ។

គួរ​បញ្ជាក់​ថា ក្រុម​ការពារ​ជាតិ​បន្ទាប់ពី​ចាញ់​ភ្នំពេញ​ក្រោ​ន​០​ទល់​៤​នោះ​ បាន​លេង​ចាញ់​ក្រុម​បឹងកេត​អង្គរ FC ០ ទល់ ១។ ចំណែក ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង​វិញ បន្ទាប់ពី​ចាញ់​បឹងកេត​អង្គរ​FC ២ ទល់ ១០​នោះ បាន​បន្ត​ចាញ់​ភ្នំពេញ​ក្រោ​ន ០ ទល់ ១៥ ទៀត​។

ភ្នំពេញ​ក្រោ​ន និង បឹងកេត​អង្គរ FC ត្រូវ​ជួបគ្នា​ចុងក្រោយ​ហើយ​មួយ​ណា​ចាញ់ ឬ ឈ្នះ​ក៏​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​ជាមួយគ្នា គ្រាន់តែ​ក្រុម​ឈ្នះ​បាន​លេខ ​១ ក្នុង​ពូ​ល ឯ ក្រុម​ចាញ់​បាន​លេខ ២ ប៉ុណ្ណោះ។


ចំពោះ​ពូ​ល D ដែល​ឆ្លងកាត់​ការប្រកួត​ថ្ងៃទី​២៥ ខែ​​មករា​នោះ ក៏​គេ​សម្លឹង​ញើញ​ក្រុម​ដែល​ត្រូវ​ហាលអាវ​និង​ក្រុម​បាន​ឡើង​ទៅ​៨​ក្រុម​ចុងក្រោយ​ដែរ។ នោះ​គឺ​ក្រុម​អាជ្ញាធរ​អប្សរា​ខេត្ត​សៀមរាប និង ក្រុម​ខេត្តព្រៃវែង ដែល ២ ប្រកួត​ចាញ់​ទាំង ២ ប្រកួត​ដូចគ្នា ទោះជា​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ។

អាជ្ញាធរ​អប្សរា​ខេត្តសៀមរាប លេង​មួយ​ប្រកួត​ដំបូង​ចាញ់​ខេត្តស្វាយរៀង​០​ទល់​៦ និង​នៅ​ជុំ​ទី​២​នេះ​ចាញ់​ណាហ្គា​វើ​ល​១​ទល់​៤។ ឯ​ក្រុម​ខេត្តព្រៃវែង បន្ទាប់ពី​ចាញ់​ណាហ្គា​វើ​ល​០​ទល់​១៥ នោះ មកដល់​លើក​ទី​២​ចាញ់​ស្វាយរៀង​យ៉ាង​ចាស់ដៃ​១​ទល់​២៣​ទៀត។

សម្រាប់​ពូ​ល​D​នេះ ក្រុម​ដែល​ត្រូវ​ឡើង​គឺ​ខេត្តស្វាយរៀង​និង ណាហ្គា​វើ​ល ដែល​ពីរ​ប្រកួត​ឈ្នះ​ទាំងពីរ​ប្រកួត​នោះ​។ ស្វាយរៀង​លេង​លើក​ទី​១​ឈ្នះ​អាជ្ញាធរ​អប្សរា​៦​ទល់​០ និង​លើក​ទី​២​លេង​ថ្ងៃទី​២៥​ ខែ​មករា​នេះ បាន​យកឈ្នះ​ព្រៃវែង​២៣​ទល់​១​។ ចំណែក​ណាហ្គា​វើ​ល លើក​ទី​១​ឈ្នះ​ព្រៃវែង​១៥​ទល់​០ និង​លើក​ទី​២​ឈ្នះ​អាជ្ញាធរ​អប្សរា​៤​ទល់​១។

ស្វាយរៀង​និង​ណាហ្គា​វើ​ល ត្រូវ​ជួបគ្នា​ក្នុងការ​ប្រកួត​បញ្ចប់​ពូ​ល ដែល​ក្រុម​ណា​ឈ្នះ ក្រុម​នោះ​លេខ​១​ក្នុង​ពូ​ល​D ហើយ​ក្រុម​ណា​ចាញ់​គឺ​លេខ​២​ក្នុង​ពូ​ល៕

Post a Comment

 
Top