GuidePedia

0
ការ​ជួសជុល​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​កាន់​តែ​មាន​លក្ខណៈ​ពិសេស​ និង​​វិវត្ត​យ៉ាង​លឿន​​ដើម្បី​​ឲ្យ​ទាន់​ពេល​សម្រាប់​រៀប​ចំ​ការ​ប្រកួត​លីក​បាល់ទាត់​កំពូល​កម្ពុជា​ឆ្នាំ​២០១៥​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៥ ខែ​មីនា​ខាង​មុខ។ សម្រាប់​ការ​ជួសជុល​នេះ​មិន​មែន​តែ​លើ​ទី​លាន​វាល​ស្មៅ​ប៉ុណ្ណោះ​ទេ​គឺ​មាន​ទាំង​ហេដ្ឋារចនា​សម្ពន្ធ​នានា​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន ​ដូច​ជា​ជណ្ដើរ​ឡើង កន្លែង​អង្គុយ បន្ទប់​ទឹក លូ​ទឹក​ជា​ដើម។

សម្រាប់​ការ​ជួសជុល​ស្មៅ​សិប្បនិម្មិត​​លើ​ទីលាន​​ប្រកួត​ជា​គម្រោង​របស់​សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) ខណៈ​ការ​ជួសជុល​ផ្សេង​ៗ​ទៀត​ជា​ការ​ចំណាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា៕

Post a Comment

 
Top