កីឡាករ Marcel Kittel ទទួលបានជ័យជម្នះក្នុងការប្រណាំងកង់កម្មវិធី People’s Choice Classic ក្នុងប្រទេសអូស្ត្រាលី ដំណាក់កាលសាកល្បង។ កីឡាករ Marcel Kittel ទទួលបានជ័យជម្នះក្នុងការប្រណាំងកង់កម្មវិធី People’s Choice Classic ក្នុងប្រទេសអូស្ត្រាលី ដំណាក់កាលសាកល្បង។ លោក Marcel Kittel មកពីក្រុម Giant បានទទួលជ័យជម្នះយ៉ាងប្រផិតប្រផើយក្នុងការប្រណាំងកង់កម្មវិធី People’s Choice Classic ដំណាក់កាលសាកល្បងដែលធ្វើឡើងនៅក្រុង Adelaide ប្រទេសអូស្ត្រាលី កាលពីថ្ងៃអាទិត្យ។ នៅ ៣០ ជុំចុងក្រោយលើចម្ងាយសរុប ៥១ គីឡូម៉ែត Koen de Kort បាននាំមុខ Kittel តែទីបំផុត កីឡាករអាល្លឺមង់រូបនេះនៅតែអាចបោះពួយចូលដល់ទីមុនគេ ថ្វីបើមានអ្នកដេញតាមយ៉ាងប្រកិតជាប់ក្ដី។ លោក Kittel បានប្រើថិរវេលា ១ម៉ោង ២នាទី និង ៤១វិនាទី។ ចំណាត់ថ្នាក់លេខ២ បានទៅលើ Juan Jose Lobato មកពីអេស្ប៉ាញ ជិះឲ្យក្រុម Movistar ខណៈ Wouter Wippert សញ្ជាតិហូឡង់ មកពីក្រុម Drapac បញ្ចប់នៅលេខ៣។ ការប្រណាំងកង់កម្មវិធី People’s Choice Classic នឹងចាប់ដំណើរការផ្លូវការនៅថ្ងៃអង្គារ ទី២០ ខែមករា៕
Subscribe to:
Post Comments (Atom)

Post a Comment